អាល្លឺម៉ង់និងចិនចេញសេចក្តីថ្លែងការរួមអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ

អាល្លឺម៉ង់និងចិនចេញសេចក្តីថ្លែងការរួមអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ - ảnh 1
អាល្លឺម៉ង់និងចិនចេញសេចក្តីថ្លែងការរួមអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ (Image: Vietnam+)

(VOVworld) – បន្ទាប់ពីការចរចាររវាងអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
និងប្រធានរដ្ឋចិន លោក Xi Jinping នៅអាល្លឺម៉ង់ នាថ្ងៃទី ២៨ មិនា អាល្លឺម៉ង់និងចិន
បានចេញសេចក្តីថ្លែងការរួមអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់
វិស័យរវាងប្រទេសទាំង ២។ តាមនោះ អាល្លឺម៉ង់និងចិនឯកភាពអំពីការរៀបចំ
សម័យពិគ្រោះយោបល់សមាញ្ញលើវិស័យនយោបាយក៏ដូចជាគោលនយោបាយ
សន្តិសុខក្នុងតំបន់និងលើសកលលោក។ ភាគីទាំង ២ បាន ឯកភាពជំរុញកិច្ចសហ
ប្រតិបត្តិការទ្វេភាគីដោយឈរលើមូលដ្ឋានភាគីទាំង ២​ សុទ្ធតែមានផលប្រយោជន៍
 ដ៏ដូចជា ដើម្បីផលប្រយោជន៍របស់អឺរ៉ុបនិងអាស៊ី ទៀតផង។ អាល្លឺម៉ង់និងចិនបាន
ឯកភាពបើកទូលាយកាសន្ទនាយុទ្ធសាស្ត្រទៅ ជាការសន្ទនាយុទ្ធសាស្ត្រអំពីគោល
នយោបាយកិច្ចការបរទេសនិងសន្តិសុខ។ អាល្លឺម៉ង់គាំទ្រគោលការណ៍មុនក៏ដូចជា
ក្រោយនឹងគោលនយោបាយប្រទេសចិនតែមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ