អាល្លឺម៉ង់នឹងបញ្ឈប់ការត្រួតពិនិត្យខ្សែព្រំដែនជាមួយអូទី្រស


អាល្លឺម៉ង់នឹងបញ្ឈប់ការត្រួតពិនិត្យខ្សែព្រំដែនជាមួយអូទី្រស - ảnh 1
អាល្លឺម៉ង់នឹងបញ្ឈប់ការត្រួតពិនិត្យខ្សែព្រំដែនជាមួយអូទី្រស (Image: TTXVN/VNA)

(VOVworld) – នាថ្ងៃទី ៥ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Thomas
 de Maiziere បានឲ្យដឹងថា៖ ប្រសិនបើ ចំនួនជនភៀសខ្លួនទៅកាន់អាល្លឺម៉ង់បន្ត
រក្សានៅកំរិតទាបបាន ប្រទេសនេះនឹងបញ្ឈប់ការត្រួតពិនិត្យខ្សែព្រំដែនជាមួយ
អូទ្រីសក្រោយថ្ងៃទី ១២ ឧសភាខាងមុខនេះ។ ផែនការត្រួតពិនិត្យខ្សែព្រំដែនជា
 មួយអូទ្រីសត្រូវបានអាល្លឺម៉ង់អនុវត្តចាប់ពីពាក់កណ្ដាលខែកញ្ញាឆ្នាំ ២០១៥ មក
 ដោយសារ មានជនចំណាកស្រុកជាច្រើននាក់ហូរចូលអូទ្រីសនិងអាល្លឺម៉ង់។
បន្ទាប់ពីបណ្ដាប្រទេសនៅ Balkan បិទច្រកទ្វារព្រំដែននិងកិច្ចព្រមព្រៀងស្តីពីជន
 ភៀសខ្លួនរវាង EU និងទួរគីចូលជាធរមាន បរិមាណជនភៀសខ្លួនហូរចូល
អាល្លឺម៉ង់ត្រូវបានថយចុះ។ ស្តីពីការខ្វែងគំនិតរវាងរដ្ឋាភិបាលអាល្លឺម៉ង់និង
អូទ្រីស ក្នុងគោលនយោបាយដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ លោក De
Maiziere បានចាត់ទុកថា៖ ការជជែកវែកញែកបានបញ្ចប់ក្រោយពីកិច្ចព្រម
ព្រៀងរវាង EU និងទួរគីត្រូវបានអនុវត្ត។ តាមលោកថា៖ សារៈសំខាន់នា
បច្ចុប្បន្នគឺប្រទេស EU នានាគប្បីយល់ព្រមនឹងកូតាមនុស្សធម៌ចំពោះជន
ភៀសខ្លួននៅបណ្ដាប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ