អាល្លឺម៉ងនិងប្រេស៊ីលជូនពង្រៀងសេចក្តីសម្រេចចិត្តត្រួតពិនិត្យកម្មវិធីចារកម្ម អាមេរិកជាផ្លូវការ
|
អាល្លឺម៉ងនិងប្រេស៊ីលជូនពង្រៀងសេចក្តីសម្រេចចិត្តត្រួតពិនិត្យកម្មវិធី
ចារកម្មអាមេរិកជាផ្លូវការ |
(VOVworld)-អាល្លឺម៉ងនិងប្រេស៊ីលដាក់ជូនពង្រៀងសេចក្តីសម្រេចចិត្តត្រួតពិនិត្យ
កម្មវិធីចារកម្ម អាមេរិកជាផ្លូវការ។ ពង្រៀងសេចក្តីសម្រេចចិត្តនេះ មិនលើកឈ្មោះ
ប្រទេសណាមួយជាក់ស្តែងឡើយ។ ប៉ុន្តែតាមបណ្តាអ្នកការទូតអឺរ៉ុបថា នេះជាការ
វាយប្រហារសំដៅទៅលើអាមេរិក ជាប្រទេសកំពុងប្រឈមមុខនឹង ព័ត៌មានមកពី
គ្រប់ទិសដៅ ការដែលប្រទេសនេះកំពុងដំណើរការឃ្លាំមើលចារកិច្ចចំពោះថ្នាក់ដឹក
នាំបរទេសចំ នួន៣៥រូបក្នុងនោះមានអាល្លឺម៉ងនិងប្រេស៊ីល។
ពង្រៀងសេចក្តីសម្រេចចិត្តរបស់ប្រេស៊ីលនិងអាល្លឺម៉ង់ បានអំពាវនាវរដ្ឋាភិបាលចំនួន១៩៣នៃប្រទេសជាសមាជិកអ.ស.បត្រូវមានវិធានការជាក់ស្តែងសំដៅ
បញ្ឈប់រាល់សកម្មភាពរំលោភសិទ្ធបុគ្គល ព្រមទាំងបង្កើតរាល់យន្តការ ឃ្លាំមើល
ជាតិឯករាជ្យ។ តាមគំរោង សំណុំឯកសារនេះនឹងបានដាក់ចេញពិភាក្សានៅគណៈ
កម្មាធិការ១របស់អ.ស.ប ក្នុងខែវិច្ឆិកានេះ ហើយក្រោយមកនឹងបានបណ្តា ប្រទេស
ជាសមាជិកអ.ស.បបោះឆ្នោតនាខែធ្នូខាងមុខ៕