អាល្លឺម៉ង់និងប៉ូឡួញពិភាគ្សាអំពីបញ្ហាជនអន្តោប្រវេសន៍
|
អាល្លឺម៉ង់និងប៉ូឡួញពិភាគ្សាអំពីបញ្ហាជនអន្តោប្រវេសន៍ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ សីហា នៅបែឡាំង ក្នុងការសន្ទនារជាមួយ
ប្រធានាធិបតីប៉ូឡួញ លោក Andrei Duda សមភាគីអាល្លឺម៉ង់ លោក
Joachim Gauck ជាថ្មីម្តងទៀតបានស្នើរឲ្យរដ្ឋាភិបាលប៉ូឡួញគាំទ្រ
បណ្ដាកិច្ចព្រមព្រៀង ដែលមានចរិតលក្ខណៈចាប់បង្ខំអំពីការទទួល
ជនអន្តោប្រវេសន៍នៅអឺរ៉ុប។ តាម លោក Gauck ថា៖ ការដោះស្រាយ
វិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុបនាបច្ចុប្បន្នមិន ត្រឹមតែជាបញ្ហាដោយ
ឡែករបស់ប្រទេសនិមួយៗ ប៉ុណ្ណោះទេថែមទាំង គេត្រូវ សហការ
ឯកភាពរួមក្នុងតំបន់ទាំងមូលទៀតផង។ ប៉ូឡួញគឺជាប្រទេសជាសមា
ជិកសហភាពអឺរ៉ុបមួយប្រឆាំងជំទាស់កិច្ចព្រមព្រៀងពោលខាងលើ។
លោក Duda បានឲ្យដឹងថា៖ ប្រទេសនេះកំពុងប្រឈមមុខនឹងហានិ
ភ័យខាងសេដ្ឋកិច្ចដោយវិបត្តិនយោបាយនៅអ៊ុយក្រែន។ លោក Duda
អំពាវនាវឲ្យមានវិធានការប្រសិទ្ធភាពដើម្បីដោះស្រាយដ៏ត្រឹមត្រូវ
បញ្ហានេះ។ នាថ្ងៃដដែល ក្នុងការចរចារជាំមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក
លោក Lars Ramussen អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
បានវាយតំលៃខ្ពស់ចំពោះការខំ ប្រឹងប្រែងដោះស្រាយបញ្ហាជន
អន្តោប្រវេសន៍៕