អាល្លឺម៉ង់និងរុស្ស៊ីពិភាក្សាអំពីស្ថានភាពនៅស៊ីរីនិងឧបទ្វីប Crimea
|
អាល្លឺម៉ង់និងរុស្ស៊ីពិភាក្សាអំពីស្ថានភាពនៅស៊ីរីនិងឧបទ្វីប Crimea (VNA) |
(VOVworld) – នារសៀលថ្ងៃទី ១៤ សីហា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក
Frank Walter Steimainer បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង
Ekaterinburg (រុស្ស៊ី) ដើម្បីពិភាក្សាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ លោក
Sergei Lavrov អំពីឧបាយ កលវាយប្រហារភេរវកម្មមិនសម្រេចបាននៅ
ឧបទ្វីប Crimea ក៏ដូចជាស្ថានភាពអាក្រក់ទៅៗនៅស៊ីរីផងដែរ។
ការចរចារជាផ្លូវការបានប្រព្រឹត្តទៅនាថ្ងៃទី ១៥ សីហា។ ថ្លែងមតិមុនពេល
ការចរចារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖
រុស្ស៊ីផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់ប៉ុន្តែ
ទំនាក់ទំនងទ្វេភាគីកំពុងឆ្លងកាត់ដំណាក់កាលលំបាកពិសេសហើយ
ប្រការនេះមិនជាច្រឡំរបស់រុស្ស៊ីទេ។ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្ស
អំពីដំណើការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ស្តីពីការដោះស្រាយ
វិបត្តិនៅអ៊ុយក្រែនជំរុញដំណើការសន្តិភាពនៅស៊ីរីបញ្ហាសន្តិសុខនៅ
អឺរ៉ុបនិងការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ៕