អាល្លឺម៉ង់និងអង់គ្លេសសន្យាជំរុញទំនាក់ទំនង


អាល្លឺម៉ង់និងអង់គ្លេសសន្យាជំរុញទំនាក់ទំនង  - ảnh 1
អាល្លឺម៉ង់និងអង់គ្លេសសន្យាជំរុញទំនាក់ទំនង (Image: VNA)

(VOVworld) – នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី​ Theresa May បានជ្រើស
រើសអាល្លឺម៉ង់គឺជាប្រទេសស្ថិតក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឯបរទេសដំបូង
គិតតាំងពីលោកស្រីទទួលកាន់ដំណែង។​ ក្នុងការចរចារជាមួយអធិកាបតីអាល្លឺម៉ង់
 លោកស្រី Angela Merkel  នាថ្ងៃទី ២០ កក្កដា ថ្នាក់ដឹកនាំទាំងពីររូបបានជឿជាក់
បន្ត រក្សាទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និតរវាងអង់គ្លេសនិងអាល្លឺម៉ង់ ដោយ
មិនអើពើដល់ ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។
 អធិកាបតី Merkel បានអះអាងជាថ្មីម្តងទៀតថា​៖ ប្រទេសនេះនឹងមិនដំណើត
ការចរចារជាផ្លូវការអំពី  Brexit ដល់ពេលណា អង់គ្លេសដាក់ពាក្យចាកចេញពីប្លុក
តាមមាត្រាទី ៤០ នៃ សន្ធិសញ្ញា Lisbon ព្រមទាំង ចាត់ទុកថា៖ បន្ទាប់ពីអង់គ្លេស
មានរដ្ឋាភិបាលថ្មី ប្រទេស នេះគប្បីកំណត់ច្បាស់លាស់នូវអាទិភាពនិងមានទស្សនៈ
វិស័យចរចារច្បាស់លាស់មុន ពេលរៀបចំការចរចារជាមួយ EU។ ក្រៅពីនោះ ក្រុង
ឡុងគប្បីបំភ្លឺច្បាស់ការដែល ប្រទេសនេះចង់មានទំនាក់ទំនងអ្វីជាមួយ  EU ផង
ដែរ។ លោកស្រី​ Merkel បានឲ្យដឹង ថែមទៀតថា៖ អាល្លឺម៉ង់ត្រូវមានពេលវេលាជាក់
ស្តែងដើម្បីត្រៀមរៀបចំឲ្យដំណើរការ ចរចារអំពី Brexit ប៉ុន្តែ នៅរំលឹកអង់គ្លេស
គប្បីមានផែនការសំរាប់ការចាកចេញនេះ។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអង់គ្លេស
 លោកស្រី ​May បានអះអាងថា៖ ក្រុងឡុងនឹង មិននាំចេញសំណើរអំពី Brexit
មុនចុងឆ្នាំ ២០១៦ ទេ ដើម្បីរៀបចំផែនការសំរាប់ការ ចាកចេញឲ្យសមស្រប។
លោកស្រីក៏បានបដិសេធមតិដែលចាត់ទុកថា៖ លោកស្រី អាចរារាំង Brexit ហើយ
អះអាងថា៖ Brexit គឺជា Brexit ហើយក្រុងឡុងមានគោល បំណងរក្សាទំនាក់
ទំនងពានិជ្ជកម្មសេដ្ឋកិច្ចនិងសន្តិសុខខ្លាំងក្លាជាមួយអាល្លឺម៉ង់និង ប្រទេស EU
 ផ្សេងៗទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ