អាល្លឺម៉ង់និងអាមេរិកអំពាវនាវឲ្យអ.ស.បឆាប់រហ័សដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី៤ កញ្ញា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីអាមេរិកលោក Donald Trump បានរួមគ្នាថ្កោលទោសការសាក ល្បងនុយក្លេអ៊ែរនាពេលកន្លងទៅរបស់កូរ៉េខាងជើង ព្រមទាំងអំពាវនាវឲ្យ អ.ស.បឯកភាពយ៉ាងឆាប់រហ័សដើម្បីដាក់ទណ្ឌកម្មដ៏រឹងមាំទៅលើព្យុងយ៉ាង។ 
អាល្លឺម៉ង់និងអាមេរិកអំពាវនាវឲ្យអ.ស.បឆាប់រហ័សដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ AFP/TTXVN)

(VOVworld) - នាថ្ងៃទី៤ កញ្ញា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីអាមេរិកលោក Donald Trump បានរួមគ្នាថ្កោលទោសការសាក ល្បងនុយក្លេអ៊ែរនាពេលកន្លងទៅរបស់កូរ៉េខាងជើង ព្រមទាំងអំពាវនាវឲ្យ អ.ស.បឯកភាពយ៉ាងឆាប់រហ័សដើម្បីដាក់ទណ្ឌកម្មដ៏រឹងមាំទៅលើព្យុងយ៉ាង។ ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert ឲ្យដឹងថា ក្នុងការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Merkel និងលោក Trump នោះ ថ្នាក់ដឹកនាំទាំង២រូបនេះបានចែករំលែកទស្សនៈរួមថា កូរ៉េខាងជើងបាន បណ្ដាលឲ្យភាពតានតឹងកាន់តែកើនឡើងដោយដំណើរការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន (គ្រាប់បែក H) ហើយនេះជាអំពើដែលមិនអាចទទួលយកបានឡើយ។ អធិការបតី Merkel និងប្រធានាធិបតី Trump ចាត់ទុកថា សហគមន៍អន្តរជាតិត្រូវ បង្កើនសម្ពាធទៅលើព្យុងយ៉ាង ហើយក្រុមប្រឹក្សាអ.ស.បចាំបាច់ត្រូវធ្វើឡើងបទ ដាក់ទណ្ឌកម្មដ៏រឹងមាំជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ