អាល្លឺម៉ង់បញ្ជាក់ថាជនសង្ស័យភេរវកម្មអនុវត្តការវាយប្រហារដោយរថយន្តដឹកទំនិញត្រូវស្លាប់

(VOVworld)-នៅ ទីក្រុងប៊ែកឡាំង ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី២៣ធ្នូ ការិយា
 ល័យចៅក្រម សហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ជាផ្លូវការថា Anis Amri ជនសង្ស័យ
 ជនជាតិ Tunisia ដែលអនុវត្តការវាយប្រហារដោយរថយន្តដឹកទំនិញនៅ ទីក្រុង
ប៊ែកឡាំងរបស់អាល្លឺម៉ង់នាថ្ងៃទី១៩ធ្នូ បណ្តាលឲ្យមនុស្សចំនួន១២នាក់ស្លាប់នោះ 
គឺត្រូវបានសម្លាប់នៅទីក្រុង Milan ប្រទេសអ៊ីតាលី។​ចៅក្រមសហភាពអាល្លឺម៉ង់
Peter Frank បានប្រកាសថា ទោះបីជាជនសង្ស័យត្រូវស្លាប់ក៏ដោយប៉ុន្តែ រឿងហេតុ
នេះនៅបន្តអនុវត្តការសើបអង្កេតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ