អាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការសម្រាប់វៀតណាមក្នុងដំណាក់កាល ២០២៤-២០២៥

(VOVWORLD) - ចាប់ពីថ្ងៃទី ៧-៨ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) នៅទីក្រុង Bonn ភាគខាងលិចអាល្លឺម៉ង់ បានប្រារព្ធ សន្និសីទប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីរវាងរដ្ឋាភិបាលវៀតណាម និងអាល្លឺម៉ង់។

អាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការសម្រាប់វៀតណាមក្នុងដំណាក់កាល ២០២៤-២០២៥ - ảnh 1លោកបណ្ឌិត Pham Hoang Mai ប្រធាននាយកដ្ឋានទំនាក់ទំនងសេដ្ឋកិច្ចបរទេស ក្រសួងផែនការ និងវិនិយោគ និងលោកស្រី Gisela Hammerschmidt ប្រធាននាយកដ្ឋានអាស៊ី ឧត្តមស្នងការទទួលបន្ទុកតំបន់អាស៊ីនៃ BMZ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
(រូបថត៖ Manh Hung/VNA)
សន្និសីទបានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិងការសន្យាសហប្រតិបត្តិការអភិវឌ្ឍន៍ដែលភាគីទាំងពីរបានឯកភាពគ្នាសម្រាប់ឆ្នាំ ២០២២-២០២៣ ហើយ បានពិភាក្សា ឯកភាពលើគម្រោងនិងកម្រិតជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ អាល្លឺម៉ង់សម្រាប់វៀតណាមក្នុងដំណាក់កាល ២០២៤-២០២៥។ បញ្ចប់សន្និសីទ ភាគី ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីជំនួយអភិវឌ្ឍន៍ជាផ្លូវការពីសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់សម្រាប់វៀតណាមក្នុងដំណាក់កាល ២០២៤-២០២៥។
អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយវៀតណាម ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាល អាល្លឺម៉ង់បានប្តេជ្ញាផ្តល់ជំនួយចំនួន ១៥២,១១ លានអឺរ៉ូ (ស្មើ ១៦២,៦៤ លានដុល្លារ អាមេរិក) សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដល់ប្រទេសវៀតណាម។ ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមការពារអាកាសធាតុអន្តរជាតិ បច្ចុប្បន្ននេះ មានគម្រោងទ្វេភាគីចំនួន ៧ ដែលកំពុងត្រូវបានអនុវត្តន៍ក្នុងតម្លៃសរុប ប្រហែល ២៥,៤ លានអឺរ៉ូ (២៧,១៦ លានដុល្លារអាមេរិក)។ ក្រៅពីនោះ គម្រោងមួយ របស់ក្រសួងបរិស្ថានសហព័ន្ធអាល្លឺម៉ង់ដែលមានតម្លៃសរុបប្រហែល ១១ លានអឺរ៉ូ (១១,៧៦លានដុល្លារអាមេរិក)ក៏ត្រូវបានផ្ដល់ឲ្យកម្មវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងកាកសំណល់សមុទ្រនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ