អាល្លឺម៉ង់បានព្រមានពី “គ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតក្នុងយុគសម័យ” នៅអាហ្វហ្គានីស្ថាន
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ថ្មីលោកស្រី Annalena Baerbock បានសន្យាថា នឹងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីជួយអាហ្វហ្គានីស្ថានជៀសវាងពីអ្វីដែលលោកស្រីបានហៅថា ជា"គ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតក្នុងយុគសម័យ"។
ស្ត្រីនិងកុមារនៅជំរុំជនភៀសខ្លួនមួយនៅJalalabad (អាហ្វហ្គានីស្ថាន)។(រូបថត៖AFP/TTXVN) |
ថ្លែងទៅកាន់សារព័ត៌មាននាថ្ងៃទី ២៣ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ថ្មីលោកស្រី Annalena Baerbock បានសន្យាថា នឹងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីជួយអាហ្វហ្គានីស្ថានជៀសវាងពីអ្វីដែលលោកស្រីបានហៅថាជា"គ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតក្នុងយុគសម័យ"។ លោកស្រី Baerbock បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានស្វែងរកការធានាថា ជំនួយអន្តរជាតិបានទៅដល់ដៃប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវការបំផុត និងបង្កើនការជម្លៀសមុខសញ្ញាងាយរងគ្រោះបំផុត ជាពិសេសគឺស្ត្រី និងកុមារី។
លោកស្រី Baerbock បានសង្កត់ធ្ងន់ថា "អាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតក្នុងយុគសម័យ" ហើយបានឲ្យដឹងថា ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ ២៤លាននាក់ត្រូវការជំនួយ ដើម្បីរស់រានមានជីវិតក្នុងរដូវរងារនេះ។
យោងតាមប្រមុខក្រសួងការបរទេសអាល្លឺម៉ង់ ប្រជាជនអាហ្វហ្គានីស្ថានប្រហែល ១៥.០០០នាក់ ដែលទីក្រុងប៊ែរឡាំងបានយល់ព្រមទទួលយក គឺនៅតែស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថានហើយកំពុងរង់ចាំការជម្លៀសចេញ។ លោកស្រីបានសង្កត់ធ្ងន់ថា ការជម្លៀសប្រជាជនទាំងនេះ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលអាល្លឺម៉ង់៕