អាល្លឺម៉ង់ប្រកាសផែនការ ៩ ខដើម្បីបង្កើនសន្តិសុខ
|
អាល្លឺម៉ង់ប្រកាសផែនការ ៩ ខដើម្បីបង្កើនសន្តិសុខ (VNA) |
(VOVworld) – នាថ្ងៃទី ២៨ កក្កដា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
បានរៀបចំសន្និសីតកាសែតរដូវក្តៅមុនកាលកំណត់ដែលជានិច្ចកាលប្រព្រឹត្តទៅ
នាចុងខែ សីហា ប្រចាំឆ្នាំ ក្នុងនោះ ថ្នាក់ដឹកនាំអាល្លឺម៉ង់បានផ្តោតទៅលើបញ្ហា
ទាក់ទិនដល់គោលនយោបាយមហាផ្ទៃនិងកិច្ចការបរទេស ជាពិសេសគឺ ស្ថានភាព
សន្តិសុខនៅអាល្លឺម៉ង់។ អធិកាបតី Angela Merkel បានសង្កត់ធ្ងន់ថា៖ នេះគឺជា
ដំណាក់កាលសាកល្បងប្រវត្តិសាស្ត្រចំពោះប្រទេសអាល្លឺម៉ង់និងទ្វីប អឺរ៉ុបដោយ
សារមិនធ្លាប់មានរលកជនអន្តោប្រវេសធំដូចដំណាក់កាលកន្លងទៅគិតតាំងពី
សង្គ្រាមពិភពលោកទី ២ មុនមក។ លោកស្រីក៏បានសម្តែងក្តីអស់សង្ឃឹមចំពោះ
ការដែលប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ខ្វះស្មារតីសហប្រតិបត្តិការ
ដោះស្រាយការសាកល្បងរួមរបស់ប្លុក ផងដែរ។ តាមលោកស្រីថា៖ ប្រទេសអឺរ៉ុប
ទាំងអស់គប្បីជំរុញយ៉ាងខ្លាំងការបែងចែកកូតាទទួលជនភៀសខ្លួនពីក្រិក។
ស្ថីពីស្ថានភាពសន្តិសុខនៅអាល្លឺម៉ង់ អធិកាបតី Angela Merkel បានថ្កោល
ទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយប្រហារភេរវកម្មមានចរិតលក្ខណៈឥស្លាមដែល
ទើបនឹងកើតមានឡើងនៅទីក្រុង Wurzburg និងទីក្រុង Ansbach នៅរដ្ឋ Bayern
ហើយប្រកាសផែនការ ៩ ខសំដៅបង្កើនសន្តិសុខនៅអាល្លឺម៉ង់ ផងដែរ ក្នុងនោះ
មានការកាត់បន្ថយរបាំងក្នុងការបញ្តេញចេញជនភៀសខ្លួន ជាដើម៕