អាល្លឺម៉ង់ប្រកាសរបៀបវារៈក្នុងអាណត្តិជាប្រធានប្ដូរវេន EU

(VOVWORLD) - នាថ្ងៃទី ៨ ខែកក្កដា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានធ្វើការអធិប្បាយរបៀបវារៈរបស់ប្រទេសខ្លួន ក្នុងនាមជាប្រធានប្ដូរវេនក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងកិច្ចប្រជុំដំបូងនៅសភាអឺរ៉ុប (EP) ។
អាល្លឺម៉ង់ប្រកាសរបៀបវារៈក្នុងអាណត្តិជាប្រធានប្ដូរវេន  EU - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel  (រូបថត៖ AP)

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថា ភារកិច្ចរបស់ EU គឺធំធេងណាស់ ហើយ EP បានដើរតួនាទីចាំបាច់ពិសេស។ លោកស្រីបានអំពាវនាវឱ្យ EU សហប្រតិបត្តិការ និងតភ្ជាប់ចំពោះ ការលំបាកសាកល្បងដ៏ធំធេងបំផុត ពោលគឺជំងឺរាតត្បាត COVID – 19។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏មានគោលបំណងផ្កោតសំខាន់លើកិច្ចការពារសិទ្ធិជាមូលដ្ឋាន ដែលកំពុងរងការគំរាមកំហែង ដោយសារជំងឺរាតត្បាត COVID – 19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ