អាល្លឺម៉ង់ព្រមានអឺរ៉ុបមិនគប្បី "ព្រងើយកន្តើយ" ចំពោះភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ (ចិន)
(VOVWORLD) - លោកស្រី Annalena Baerbock បានចាត់ទុកថា អឺរ៉ុបចាំបាច់ត្រូវរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហភាពអឺរ៉ុប ប៉ុន្តែក៏ត្រូវដកមេរៀនបទពិសោធន៍ពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ឲ្យបានឆាប់ៗ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ។ រូបថត៖ scmp.com |
អញ្ជើញថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock កាលពីថ្ងៃទី ១៣ មេសា នៅទីក្រុងប៉េកាំងបានព្រមានអឺរ៉ុបមិនគប្បី "បិទភ្នែក ព្រងើយកន្តើយ" ចំពោះភាពតានតឹងរវាងចិននិងតៃវ៉ាន់ (ចិន) ដោយសារតែការកើនឡើងភាពតានតឹងយោធាក្នុងតំបន់នឹងនាំមកនូវ "ស្ថានភាពអាក្រក់" ចំពោះខឿនសេដ្ឋកិច្ចពិភពលោក។
លោកស្រី Annalena Baerbock បានចាត់ទុកថា អឺរ៉ុបចាំបាច់ត្រូវរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហភាពអឺរ៉ុប ប៉ុន្តែក៏ត្រូវដកមេរៀនបទពិសោធន៍ពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ឲ្យបានឆាប់ៗ។
អ្នកការទូតអាល្លឺម៉ង់រូបនេះក៏បានព្រមានថា អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ប្រសិនបើភាពតានតឹងរវាងចិន និងតៃវ៉ាន់ (ចិន) កាន់តែកើនឡើង។ ទន្ទឹមនឹងនោះ លោកស្រីក៏បានអំពាវនាវដល់ តួអង្គទាំងអស់ក្នុងតំបន់ រួមចំណែករក្សាស្ថិរភាព និងសន្តិភាពផងដែរ៕