អាល្លឺម៉ង់ស្នើរឲ្យឯកអគ្គរដ្ឋទូតអាមេរិកពន្យល់អំពីព័ត៌មានចារកម្មថ្មី


អាល្លឺម៉ង់ស្នើរឲ្យឯកអគ្គរដ្ឋទូតអាមេរិកពន្យល់អំពីព័ត៌មានចារកម្មថ្មី - ảnh 1
អាល្លឺម៉ង់ស្នើរឲ្យឯកអគ្គរដ្ឋទូតអាមេរិកពន្យល់អំពីព័ត៌មានចារកម្មថ្មី (Image: VNA)

(VOVworld) – នាថ្ងៃទី ២ កក្កដា តាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាល្លឺម៉ង់បាន
ឲ្យ ដឹងថា៖ ប្រធានខុទ្ទកាល័យអធិកាបតីនៃប្រទេសនេះ លោក Peter Altmaier បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាល្លឺម៉ង់ លោក John Emerson ដើម្បីពន្យល់អំពីរឿងហេតុចារកម្មដែលគេហទំព័រ Wikileaks ទើបនឹងប្រកាសនា
ពេលថ្មីៗនេះ។ កាយវិការពោលខាងលើត្រូវបានចាត់ទុកជាការប្រតិកម្មដ៏ប្រុង ប្រយ័ត្នរបស់រដ្ឋាភិបាលអាល្លឺម៉ង់មិនត្រឹមតែចំពោះការចោទប្រកាន់របស់ស្ថាប័ន
សន្តិសុខជាតិអាមេរិក (NSA) អំពីការលួចស្តាប់ទូរស័ព្ទរបស់អធិកាបតីអាល្លឺម៉ង់
លោកស្រី Angela Merkel ប៉ុណ្ណោះទេ ថែមទាំង ការតាមដានទូរស័ព្ទរបស់
មន្ត្រីជាន់ខ្ពស់ចំនួន ៦៩ រូបនៃប្រទេសនេះ ទៀតផង។ ក្រៅពីនោះ Wikileaks បានប្រកាសការថតសម្លេងសន្ទនាតាមទូរស័ព្ទរវាងអធិកាបតីអាល្លឺម៉ង់
លោកស្រី Angela Merkel ជាមួយឧបការីរបស់ខ្លួននិងឯកសារមួយទាក់ទិន
ដល់មតិរបស់លោក Nikolaus Meyer-Landrut ក្នុងពេលដែលលោកនៅជា
ឧបការីទទួលបន្ទុកបញ្ហានៅអឺរ៉ុបសំខាន់បំផុតរបស់លោកស្រី Merkel៕

ប្រតិកម្មទៅវិញ

ផ្សេងៗ