អាល្លឺម៉ង់ស្នើឲ្យអាមេរិកពន្យល់ព័ត៌មានអំពីការតាមដាន​ ទូរសព្ទចល័តរបស់អធិកាបតី Angela Merkel

អាល្លឺម៉ង់ស្នើឲ្យអាមេរិកពន្យល់ព័ត៌មានអំពីការតាមដាន​ ទូរសព្ទចល័តរបស់អធិកាបតី Angela Merkel  - ảnh 1
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៣ តុលា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានហៅទូរសព្ទដល់ប្រធានាធិបតីអាមេរិក លោក Barack Obama សំដៅសម្តែង ការព្រួយបារម្មណ៍ចំពោះមុខព័ត៌មានអំពីការដែល​ ទីភ្នាក់ងារចារកម្មអាមេរិកបាន តាមដានទូរសព្ទចល័តរបស់លោកស្រីក្នុងរយៈពេលជាច្រើនឆ្នាំនេះ។ លោកស្រី
 Angela Merkel ស្នើឲ្យភាគីអាមេរិកពន្យល់ច្បាស់លាស់ព័ត៌មានពោល ខាងលើ។ តាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Seibert បានឲ្យ ដឹងថា​៖ ប្រសិន
បើ ព័ត៌មានពោលខាងគឺជាការពិត នេះនឹងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរ ដល់ទំនុកទុកចិត្ត
រវាងប្រទេសទាំង ២ ហើយសកម្មភាពនេះត្រូវបញ្ឈប់ជាបន្ទាន់ ។ ទីភ្នាក់ងារចារកម្ម
សហព័ន្ធអាល្លឺម៉ង់ (BND) និងខុទ្ធកាល័យសន្តិសុខព័ត៌មានអាល្លឺម៉ង់បានទទួល
ស្គាល់ព័ត៌មាននេះ។ ប្រតិកម្មចំពោះមុខការចោទ ប្រកាន់នេះ ប្រធានាធិបតី Barack
Obama បានអះអាងជាមួយអធិការបតី Angela Merkel ថា៖ វ៉ាស៊ីងតោនមិនតាមដាន
លោកស្រី Merkel ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ