អាល្លឺម៉ង់សម្តែងនូវគោលជំហររឹងមាំចំពោះអង់គ្លេសក្នុងបញ្ហា Brexit

អាល្លឺម៉ង់សម្តែងនូវគោលជំហររឹងមាំចំពោះអង់គ្លេសក្នុងបញ្ហា Brexit  - ảnh 1
អាល្លឺម៉ង់សម្តែងនូវគោលជំហររឹងមាំចំពោះអង់គ្លេសក្នុងបញ្ហា Brexit (VNA)


(VOVworld) – កាសែតអង់គ្លេស Financial Times នារសៀលថ្ងៃទី ២៧ មិនា
បានផ្សាយព័ត៌មានថា៖ អធិការបតីអាល្លឺម៉ង់​លោកស្រី Angela Merkel​ បាន
 សម្តែងនូវគោលជំហររឹងមាំចំពោះបញ្ហាទាក់ទិនដល់ភារកិច្ចរួមចំណែកហិរញ្ញវត្ថុ
របស់អង់គ្លេសចំពោះសហភាពអឺរ៉ុប (EU) ដោយការចាកចេញពី EU នៃប្រទេស
 នេះ។ ទស្សនៈរបស់លោកស្រី Merkel គឺត្រូវទទួលបានកិច្ចព្រមព្រៀងដោយឈរ
 លើគោលការណ៍ស្តីអំពី Brexit មុនពេលដែលចាប់ផ្តើមពិភាក្សាលំអិតនា
អនាគត ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel​​ បានបង្ហាញ
ទស្សនៈរក្សាទំនាក់​ទំនង «ជិតស្និទ្ធ» ជាមួយអង់គ្លេស ប៉ុន្តែ នាសព្វថ្ងៃ រដ្ឋាភិបាល
អាល្លឺម៉ង់បានផ្តល់ អាទិភាពដល់ឯកភាពក្នុង EU ដោយសារ បណ្ដាការសាកល្បង
ដែលប្លុកនេះ កំពុងប្រឈមមុខដូចជា៖ បញ្ហាអន្តោប្រវេសន៍ ភាពតានតឹងក្នុង
តំបន់ចាយប្រាក់ អឺរ៉ូរួម (Eurozone) និងការគំរាមកំហែងពីអ្នកនយោបាយតាម
ទិសជាតិនិយមនៅ គណៈបក្សជាតិនៅបារាំងនិងប៉ូឡូញ។ នាថ្ងៃដដែល អង្គ
ការពាណិជ្ជកម្មពិភព លោក (WTO) បានឲ្យដឹងថា៖ ប្រទេសជាសមាជិក WTO
 ជាច្រើនក្នុងនោះមាន ចិន រុស្ស៊ី អាហ្សង់ទីននិងអាមេរិកបានសម្តែងការ
យកចិត្តទុកដាក់ដល់ការជះ ឥទ្ធិពលរបស់ Brexit ចំពោះបណ្ដាកិច្ចព្រមព្រៀង
ដែលអង់គ្លេសបានចុះហត្ថលេ ខានៅ WTO។ ការចាកចេញពី EU របស់
អង់គ្លេសនឹងធ្វើឲ្យប្រទេសនេះត្រូវ ពិនិត្យឡើងវិញភារកិច្ចរបស់ខ្លួនក្នុងឋានៈ
ជាសមាជិកឯករាជ្យក្នុង WTO៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ