អាល្លឺម៉ង់អំពាវនាវអនុវត្តកិច្ចព្រមព្រៀង EU និងទួរគី


អាល្លឺម៉ង់អំពាវនាវអនុវត្តកិច្ចព្រមព្រៀង EU និងទួរគី - ảnh 1
អាល្លឺម៉ង់អំពាវនាវអនុវត្តកិច្ចព្រមព្រៀង EU និងទួរគី
 (Image: VNA)

(VOVworld) – កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប (EU) និងទួរគីត្រូវបានអនុវត្ត
សំដៅទប់ស្តាត់រលកជនអន្តោប្រវេសន៍ហូរទៅអឺរ៉ុប។ សេចក្តីប្រកាសនេះត្រូវ
បានអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាំចេញក្នុងកាលៈទេសៈ
ចំនួនជនភៀសខ្លួនពីទួរគីនៅតែហូរទៅក្រិកនៅច្រើនលោក។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង Hanover បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតី
 អាមេរិក លោក Barack Obama សមភាគីបារាំង លោក Francois Hollande
នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron និងនាយករដ្ឋមន្ត្រីអ៊ីតាលី
លោក Matteo Renzi ឬហៅថាក្រុម G-5 អធិការបតីអាល្លឺម៉ង់ លោកស្រី​ Angela
Merkel បានចាត់ទុកថា៖ កិច្ចព្រមព្រៀងពោលខាងលើត្រូវបានអនុវត្តតាមរយៈ
 អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងលើសមុទ្រ Aegean។​ ក្រៅពីនោះ
លោកស្រី​  Merkel បានឲ្យដឹងថែមទៀងថា៖ ថ្នាក់ដឹកនាំគ្រប់រូបនៃក្រុម  G-5
បានសម្តែងការព្រួយបារម្ភចំពោះគ្រោះអាសន្នបំផ្លិចបំផ្លាញបទឈប់បាញ់
នៅស៊ីរី ដែលធ្វើឲ្យជនចំណាកស្រុកហូរទៅអឺរ៉ុប៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ