អាល់ហ្សេរីទទួលរៀបចំវេទិកាពិភពលោកស្តីពីការប្រឆាំងភេរវកម្ម

(VOVWORLD) - នាថ្ងៃទី ២៣ តុលា វេទិកាពិភពលោកស្តីពីការប្រឆាំងភេរវកម្មដែលអាល់ហ្សេរីនិងកាណាដាទទួលរៀបចំបានប្រព្រឹត្តទៅនៅរដ្ឋធានី Algiers សំដៅស្វែងរកវិធានការទប់ទល់នឹងការគំរាមកំហែងភេរវកម្មប្រកប
ដោយប្រសិទ្ធភាពនៅអាហ្វិ្រកខាងលិច។
អាល់ហ្សេរីទទួលរៀបចំវេទិកាពិភពលោកស្តីពីការប្រឆាំងភេរវកម្ម - ảnh 1 អាល់ហ្សេរីទទួលរៀបចំវេទិកាពិភពលោកស្តីពីការប្រឆាំងភេរវកម្ម

(VOVworld) – នាថ្ងៃទី ២៣ តុលា វេទិកាពិភពលោកស្តីពីការប្រឆាំងភេរវកម្មដែល អាល់ហ្សេរីនិងកាណាដាទទួលរៀបចំ បានប្រព្រឹត្តទៅនៅរដ្ឋធានី Algiers សំដៅស្វែង រកវិធានការទប់ទល់នឹងការគំរាមកំហែងភេរវកម្មប្រកបដោយប្រសិទ្ធភាពនៅអាហ្វិ្រក ខាងលិច។ សម័យប្រជុំដំបូងនៃវេទិកាពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុង តំបន់និងលើពិភពលោកក៏ដូចជាការកសាងលទ្ធភាពជាក់ស្តែងស្តីពីការប្រយុទ្ធប្រឆាំង លទ្ធិភេរវកម្មក្នុងតំបន់  Sahel នៅអាហ្វ្រិក។ វេទិកាប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ដោយមានការចូលរួមរបស់តំណាងនៃអង្គការអន្តរជាតិនិងតំបន់សំខាន់ៗដូចជា៖ អ.ស.ប. សម្ព័ន្ធភាពអាហ្វ្រិកនិងសហភាពអឺរ៉ុប។ ថ្លែងមតិនៅពិធីបើកវេទិកា រដ្ឋមន្ត្រី ការបរទេសអាល់ហ្សេរី លោក Abdelkader Messahel បានផ្តើមឡើងការបង្កើនកិច្ច សហប្រតិបត្តិការសន្តិសុខខ្សែព្រំដែននិងកែលំអលក្ខ័ណ្ឌជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ រួមមាន កុមារ សំដៅទប់ស្កាត់លទ្ធភាពចូលរួមអង្គការភេរវកម្មរបស់គេដើម្បី លួយ។ ក្រៅពីនោះ លោក Messahel ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការទប់ ស្កាត់ប្រភពជួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់បណ្ដាក្រុមភេរវកម្មផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ