អាល់ហ្សេរីនឹងទទួលរៀបចំសន្និសីទស្តីពីការប្រឆាំងភេរវកម្មរបស់ទ្វីបអាហ្វ្រិក
(VOVWORLD) - នាថ្ងៃទី ១១ មិនា រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Abdelkader Messahel បានឲ្យដឹងថា៖ ប្រទេសនេះនឹងទទួលរៀបចំសន្និសីទជាន់ខ្ពស់របស់ទ្វីបអាហ្វ្រិកស្តីពីការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិងការផ្តល់ជំនួយដល់ភេរវកនាថ្ងៃទី ៩ មេសា ខាងមុខ។
អាល់ហ្សេរីនឹងទទួលរៀបចំសន្និសីទស្តីពីការប្រឆាំងភេរវកម្មរបស់ទ្វីបអាហ្វ្រិក |
(VOVworld) – នាថ្ងៃទី ១១ មិនា រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Abdelkader Messahel បានឲ្យដឹងថា៖ ប្រទេសនេះនឹងទទួលរៀបចំសន្និសីទជាន់ខ្ពស់របស់ទ្វីបអាហ្វ្រិកស្តីពីការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិងការផ្តល់ជំនួយដល់ភេរវកនាថ្ងៃទី ៩ មេសា ខាងមុខ។ រដ្ឋមន្ត្រី Abdelkader Messahel បានអះអាងថា៖ សន្និសីទខាងមុខមានសារសំខាន់ដ៏ធំធេង ហើយនេះនឹងជា ឱកាសដើម្បីបណ្ដាប្រទេសផ្លាស់ប្តូរទស្សនៈអំពីច្បាប់បង្កាប្រយុទ្ធប្រឆាំងនឹងលទ្ធិ ភេរវកម្មហើយឯកភាពចំណេះដឹងរួមស្តីអំពីបញ្ហានេះដែរ៕