អាល់ហ្សេរីវាយតម្លៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម
|
ប្រធានព្រឹទ្ធសភាអាល់ហ្សេរី Abdelkader Bensalah ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Vu The Hiep |
(VOVworld)-នាថ្ងៃទី២០កក្កដា ប្រធានព្រឹទ្ធសភាអាល់ហ្សេរី Abdelkader Bensalah បាន
ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Vu The Hiep មកជំរាបលាបញ្ចប់
បេសកកម្មការទូតនៅ អាល់ហ្សេរី។ ក្នុងជំនួបនេះ ប្រធានព្រឹទ្ធ សភា អាល់ហ្សេរីបាន
សង្កត់ធ្ងន់ទៅលើជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ វៀតណាមនិងចាត់ទុក
នេះជាគំរូមួយដើម្បី អាល់ហ្សេរីអាចរៀនសូត្រតាមក្នុង ដំណើការអភិវឌ្ឍន៍ប្រទេស
ជាតិ រួមទាំងអះអាងថា អាល់ហ្សេរីជានិច្ចកាល មាន បំណងជម្រុញទំនាក់ទំនងលើ
គ្រប់វិស័យជាមួយវៀតណាម។លោក Bensalah ក៏បានជឿជាក់ថា នាពេលខាងមុខ
ប្រទេសទាំងពីរនឹងជម្រុញកិច្ចសហប្រតិបបត្តិការលើគ្រប់វិស័យ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាល់ហ្សេរីលោក Vu The Hiep បាន
ចាត់ទុកថា ឈរលើមូលដ្ឋាននៃទំនាក់ទំងមិត្តភាពប្រពៃណីនិងការប្តេជ្ញា នយោបាយ
របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ នាពេលអនាគត កិច្ចសហប្រតិបត្តិការរវាង
វៀតណាមនិងអាល់ហ្សេរីនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លាថែមទៀត៕