អាល់ហ្សេរីសង្គ្រោះចំណាប់ខ្មាំងចំនួន ៦៥០ នាក់

(VOVworld) – នាថ្ងៃទី ១៨ មករា ទីភ្នាក់ងារសាព័ត៌ានអាល់ហ្សេរី (APS) បានឲ្យ​ដឹងថា៖ ចំណាប់ខ្មាំងចំនួន ១២ នាក់ត្រូវស្លាប់ តាំងពីពេល យុទ្ធនាការសង្គ្រោះ ចំណាប់ខ្មាំងបាន
ចាប់ផ្តើម នាថ្ងៃទី ១៧ មករា។ កងទ័ពនៃប្រទេសនេះបាន សង្គ្រោះចំណាប់ខ្មាំងចំនួន
៦៥០ នាក់ ក្នុងនោះមានចំណាប់ខ្មាំងបរទេសចំនួន ៧០ នាក់ ដែលជនប្រដាប់អាវុធ
ឥស្លាមនានាបានចាប់ទៅឃុំឃាំង នៅខេត្ត Illizi ភាគខាងត្បូង​អាល់ហ្សេរី នាថ្ងៃទី ១៦
មករា។ តាមទីភ្នាកងារសារព័ត៌មាន  ANI ដក់ស្រងប្រភពព័ត៌មានមួយឲ្យដឹងថា៖ មេដឹកនាំបណ្តាញភេវរកម្មនៅអាល់ហ្សេរី Mokhtar Belmokhtar កំពុងចាប់ឃុំឃាំង
ចំណាងខ្មាំងបរទេសចំនួន ៧ នាក់ នៅវាលខ្សាច់ Sahara ជិតនឹងព្រំដែនជាមួយលីប៊ី។ ទីភ្នាកងារសារព័ត៌មាន ANI ក៏បានឲ្យដឹងទៀតថា៖ មេដឹកនាំភេវរកម្ម Belmokhtar ក៏បានស្នើផ្តោះប្តូរចំណាង ខ្មាំងអាមេរិកចំនួន ២ នាក់ ដើម្បីយកភេវរករចំនួន ២ នាក់ ដែលកំពុងត្រូវបានចាប់ឃុំឃាំង នៅអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ