អវកាសយានិក NASA បានវិលប្រឡប់មក ផែនដីវិញពី ISS

(VOVWORLD) - អវកាសយានិកទាំង ២ នាក់បានចាកចេញពី ISS កាលពីថ្ងៃទី ១ ខែសីហា ហើយបានចុះចតនៅលើដែនសមុទ្រ Pensacola រដ្ឋ Florida នាវេលាម៉ោង ១៤ និង ២៨ នាទី ថ្ងៃទី ២ ខែសីហា។
អវកាសយានិក NASA បានវិលប្រឡប់មក ផែនដីវិញពី ISS - ảnh 1 អវកាសយានិកចំនួនពីរនាក់ គឺលោក Bob Behnken និងលោក Doug Hurley (រូបថត៖ TTXVN)

អវកាសយានិកចំនួនពីរនាក់ គឺលោក Bob Behnken និងលោក Doug Hurley ជនជាតិអាមេរិក ដែលបានធ្វើដំណើរហោះហើរទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ (ISS) តាមរយៈ យានអវកាស Crew Dragon ថ្មីរបស់ SpaceX បានចុះចតនៅឈូងសមុទ្រម៉ិកស៊ិកកាលពីថ្ងៃទី ២ខែសីហា ក្រោយពីដំណើរហោះហើរអស់រយៈពេល ២ ខែ ហើយបានសម្រេចដំណើរហោះហើរទៅកាន់អវកាសជាលើកដំបូងរបស់ទីភ្នាក់ងារអាកាសចរណ៍ និងអវកាសអាមេរិក (NASA) ពីសហរដ្ឋអាមេរិកដោយមានការចូលរួមពី ក្រុមអវកាសយានិកក្នុងរយៈពេល ៩ ឆ្នាំកន្លងទៅ។

អវកាសយានិកទាំង ២ នាក់បានចាកចេញពី ISS កាលពីថ្ងៃទី ១ ខែសីហា ហើយបានចុះចតនៅលើដែនសមុទ្រ Pensacola រដ្ឋ Florida នាវេលាម៉ោង ១៤ និង ២៨ នាទី ថ្ងៃទី ២ ខែសីហា។

សូមបញ្ជាក់ថា នេះគឺជាស្នាដៃដ៏អស្ចារ្យដែលមិនមានក្រុមហ៊ុនឯកជនណាមួយធ្លាប់ទទួលបានក្នុងប្រវត្តិសាស្ត្រ ហើយជាការចុះចតលើផ្ទៃទឹកលើកដំបូងរបស់ យានអវកាសអាមេរិកតាំងពីឆ្នាំ ១៩៧៥ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ