អាវុធដែល ស.ប.ប កូរ៉េ ទើបតែសាកល្បងមិនរួមបញ្ចូលមីស៊ីលបាលីស្ទីកទេ
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan កាលពីថ្ងៃទី ១៨ ខែមេសា បានឲ្យដឹងថាការសាកល្បងអាវុធដែល ស.ប.ប កូរ៉េ បានធ្វើឡើងកាលពីព្រឹកនាថ្ងៃដដែលនេះ មិនរួមបញ្ចូលមីស៊ីលបាលីស្ទិកនោះទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan |
លោក Shanahan បានបញ្ជាក់ដូចពោលខាងលើនេះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ស.ប.ប កូរ៉េ បានផ្សាយថា ប្រទេសនេះបានសាកល្បងប្រភេទ "អាវុធនាំផ្លូវយុទ្ធសាស្ត្រថ្មី" ក្រោមការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំ Kim Jong-Un។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណ លោក Patrick Shanahan បានឲ្យដឹងថាការសាកល្បងនេះមិនបានផ្លាស់ប្តូរទស្សនទានឬក៏សកម្មភាពរបស់អាមេរិកអំពី ស.ប.ប កូរ៉េទេ។ គួរបញ្ជាក់ថាការសាកល្បងប្រភេទអាវុធថ្មីរបស់ស.ប.បកូរ៉េ ត្រូវបានអ្នកសង្កេតការណ៍បវាយតម្លៃគឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យទីក្រុងព្យុងយ៉ាងមានតុល្យភាពឋានៈក្នុងកិច្ចចរចារដែលកំពុងជាប់គាំងជាមួយទីក្រុងវ៉ាស៊ីនតោនអំពីបញ្ហាលុបចោលកម្មវិធីអាវុធនុយក្លេ អ៊ែរ របស់ ស.ប.ប កូរ៉េ ដើម្បីប្តូរយកវិញនូវការលុបចោលទណ្ឌកម្មដែលអាមេរិកបានដាក់លើប្រទេសអាស៊ីភាគឦសាននេះផងដែរ៕