អាវផាយ​វៀតណាម​​ក្នុងពិធីបុណ្យពហុវប្បធម៌ Canberra លើកទី ២៥

(VOVWORLD) - នាថ្ងៃទី ១៨ ខែកុម្ភៈ ស្ថានទូត វៀតណាមប្រចាំនៅអូស្ត្រាលី បានសម្របសម្រួលជាមួយស្ថានទូតនៃបណ្តាអាស៊ាន នៅទីក្រុង Canberra រៀបចំសកម្មភាពដែលមានឈ្មោះថា “ភូមិអាស៊ាន” ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យពហុវប្បធម៌ Canberra លើកទី ២៥ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងនេះ។ 
អាវផាយ​វៀតណាម​​ក្នុងពិធីបុណ្យពហុវប្បធម៌ Canberra លើកទី ២៥ - ảnh 1ការសម្តែងអាផាយរបស់និស្សិតវៀតណាមនៅក្នុងពិធីបុណ្យ។ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី)

នេះជាលើកទី ៥ ហើយដែលប្រទេសអាស៊ានទាំង ១០ បានរួមសហការគ្នា ផ្សព្វផ្សាយដល់សាធារណជនអូស្ត្រាលីអំពីប្រទេស ប្រជាជន វប្បធម៌ និងម្ហូបអាហារប្រពៃណីរបស់ប្រទេសនីមួយៗ។

នៅក្នុងព្រឹត្តិការណ៍នេះ វៀតណាមបានដាក់តាំងបង្ហាញអត្ថបទបោះពុម្ពផ្សាយអំពីវប្បធម៌ ផលិតផលពាណិជ្ជកម្ម វត្ថុអនុស្សាវរីយ៍ ព័ត៌មានទេសចរណ៍ ក៏ដូចជាផ្សព្វផ្សាយសម្រាប់ឱកាសរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងការទូតវៀតណាម - អូស្ត្រាលី (១៩៧៣-២០២៣)។ អញ្ជើញទស្សនាស្តង់ទំនិញរបស់វៀតណាម ភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ ស្វែងយល់ព័ត៌មានស្តីពីរមណីដា្ឋនទេសចរណ៍ល្បីៗជាច្រើន ដើម្បីត្រៀមខ្លួនធ្វើដំណើរកម្សាន្តទៅកាន់ “ប្រទេសរាងអក្សរ S” ។ ភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានចូលរួមក្នុងការស្ទង់មតិ ចែករំលែកការយល់ដឹងអំពីវៀតណាម និងទទួលបានកាដូអនុស្សាវរីយ៍តូចៗពីវៀតណាម។ ជាពិសេស វៀតណាមមានការសម្តែងសំលៀកបំពាក់អាវផាយដ៏គួរឱ្យចាប់អារម្មណ៍ ដោយរួមចំណែកលើកតម្កើងអាវផាយវៀតណាមនិយាយដោយឡែក និងវប្បធម៌វៀតណាមនិយាយរួម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ