អូស្ត្រាលី និងជប៉ុនមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ​អំពីស្ថាន​ភាព​សមុទ្រខាង​កើត

(VOVWORLD) - នាថ្ងៃទី ៩ មិថុនា នៅក្នុងកិច្ចសន្ទនាលើកទី ៩ រវាងរដ្ឋមន្រ្តីការបរទេស និងការពារជាតិអូស្ត្រាលីនិងជប៉ុន  ក្រៅពីខ្លឹមសារទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ បណ្ដាថ្នាក់ដឹកនាំនៃភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការវិវឌ្ឍនៅសមុទ្រខាងកើត។



អូស្ត្រាលី និងជប៉ុនមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ​អំពីស្ថាន​ភាព​សមុទ្រខាង​កើត - ảnh 1រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Peter Dutton (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne (ពាក់វ៉ែនតា) ចូលរួមក្នុងកិច្ចពិភាក្សា ២ + ២ ជាមួយសមភាគីជប៉ុន  (រូបថតៈ ABC News)

ក្នុងសេចក្តីថ្លែងការណ៍ ដែលបាននាំចេញកាលពីយប់ថ្ងៃទី ៩ ខែមិថុនា ក្រោយពីកិច្ចសន្ទនា 2+2 តាមប្រព័ន្ធវីដេអូនោះ រដ្ឋមន្ត្រីការបរទេសនិងការពារជាតិអូស្រ្តាលី និងជប៉ុនបានអះអាងសារជាថ្មីនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់ជប៉ុននិងអូស្រ្តាលីចំពោះកិច្ចខិតខំប្រឹងប្រែងដោយឯកតោភាគី សំដៅផ្លាស់ប្ដូរស្ថានភាព។ អូស្ត្រាលីនិងជប៉ុនក៏បានប្រឆាំងជំទាស់រាល់ការទាមទារ និងសកម្មភាពនៅលើដែនសមុទ្ររបស់ចិន ដែលមិនសមស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។ ភាគីទាំងពីរបានចែករំលែកក្តីព្រួយបារម្ភអំពីការវិវឌ្ឍ អវិជ្ជមាននាពេលថ្មីៗនេះ និងឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនៅសមុទ្រខាងកើត។

សេចក្តីថ្លែងការណ៍រួមបានអំពាវនាវថារាល់ក្រមប្រតិបត្តិនៅសមុទ្រខាងកើតចាំបាច់ត្រូវសមស្របនឹង UNCLOS ដោយមិនប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានាដែលមិនចូលរួមក្នុងក្រមប្រតិបត្តិនេះឬសិទ្ធិរបស់ប្រទេសទាំងអស់តាមច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ