អូស្ត្រាលី:៖ មិទ្ទិញប្រឆាំងជំទាស់លទ្ធិប្រឆាំងជនឥស្លាមនៅទីក្រុង Melbourne

(VOVWORLD) -លោក Mohammad Helmy លេខាធិការក្រុមប្រឹក្សាឥស្លាមរដ្ឋ Victoria និងអ្នកដទៃទៀតជាច្រើនបានអំពាវនាវឱ្យបញ្ឈប់រាល់អំពើអមិត្តផងដែរ
អូស្ត្រាលី:៖ មិទ្ទិញប្រឆាំងជំទាស់លទ្ធិប្រឆាំងជនឥស្លាមនៅទីក្រុង Melbourne - ảnh 1មនុស្សរាប់ពាន់នាកបានចូលរួមមិទ្ទិញនៅទីក្រុង Melbourne រដ្ឋ Victoria (អូស្ត្រាលី) (រូបថត៖ msn.com)

នាល្ងាចថ្ងៃទី ១៦ ខែមិនាម មានមនុស្សរាប់ពាន់នាកបានចូលរួមមិទ្ទិញនៅទីក្រុង Melbourne រដ្ឋ Victoria (អូស្ត្រាលី) សំដៅប្រឆាំងជំទាស់នឹងលទ្ធិប្រឆាំងជនឥស្លាម ក្រោយពីកើតមានការវាយប្រហារ សម្លាប់ទាំងរង្គាលនៅនូវែលសេឡង់។

នៅក្នុងពិធីមិទ្ទិញនៅ បណ្ណាល័យ Victoria អ្នកចូលរួមបានបួងសួងដល់ជនរងគ្រោះ ក្នុងការវាយប្រហារសម្រាប់ទាំងរង្គាលពោលខាងលើ ក៏ដូចជាសម្ដែងនូវចំណងសាមគ្គីភាពជាមួយសហគមន៍ជនឥស្លាម។ នៅក្នុងព្រឹត្តិការណ៍នេះ លោក Mohammad Helmy លេខាធិការក្រុមប្រឹក្សាឥស្លាមរដ្ឋ Victoria និងអ្នកដទៃទៀតជាច្រើនបានអំពាវនាវឱ្យបញ្ឈប់រាល់អំពើអមិត្តផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ