អូស្ត្រាលីចំណាយប្រាក់ចំនួន ១,៣ ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មជាមួយអាស៊ាន

(VOVWORLD) - នាថ្ងៃទី ៥ ខែមីនា ប្រទេសអូស្ត្រាលីបានប្រកាសពីផែនការជំរុញការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមនោះបានចំណាយប្រាក់ចំនួន ១,៣ ពាន់លានដុល្លារអាមេរិក សម្រាប់បង្កើនពាណិជ្ជកម្មនៅក្នុងតំបន់ដែលមានទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានកាន់តែខ្លាំងឡើងនេះ។
អូស្ត្រាលីចំណាយប្រាក់ចំនួន ១,៣ ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មជាមួយអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh រួមជាមួយប្រធានគណៈប្រតិភូនិងអគ្គលេខាធិការអាស៊ាន លោក Kao Kim Hourn បានថតរូបអនុស្សាវរីយ៍។ រូបថត៖ Duong Giang/TTXVN

ថ្លែងក្នុងវេទិកាធុរកិច្ចដែលរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលីឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងមែលប៊ន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសនេះតែងតែអះអាងតំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់សំខាន់សម្រាប់អនាគតរបស់អូស្ត្រាលី។ ជាមួយនឹងការវិនិយោគថ្មីដែលបានរៀបរាប់ខាងលើ អូស្ត្រាលីគ្រោងនឹងបែងចែកក្នុងផែនការហិរញ្ញវត្ថុសម្រាប់បម្រើការនាំចេញ ដោយមានប្រាក់កម្ចីផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងថាមពលកកើតឡើងវិញ។ នាយករដ្ឋមន្ត្រីអាល់បានីបានបញ្ជាក់ថា សេចក្តីសម្រេចនេះជាការប្តេជ្ញាចិត្តដ៏សំខាន់បំផុតដែលអូស្ត្រាលីមានចំពោះអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ