អូស្ត្រាលីចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកថ្នាក់អន្តរជាតិធំបំផុត
(VOVWORLD) -នេះជាលើក ដំបូងហើយ ដែលចិនចូលរួមការធ្វើ សមយុទ្ធកងទ័ជើងទឹកដោយទ្រង់ទ្រាយធំបំផុតរបស់អូស្ត្រាលី។
នាវាពិឃាតជប៉ុន Shimakaze ។ (ប្រភព: រ៉យទ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ៣១ សីហា អូស្ត្រាលីបានចាប់ផ្តើធ្វើសមយុទ្ធ Kakadu នៅទីក្រុងសមុទ្រ Darwin ភាគខាងជើងប្រទេសខ្លួន ដោយមានការចូលរួមរបស់នាយទាហាន និងកងកម្លាំងស្វ័យការពារចំនួន ៣ ពាន់នាក់ មកពីប្រទេសចំនួន ២៧ ក្នុងនោះ មានសហរដ្ឋអាមេរិក ជប៉ុន និងចិន។ នេះជាលើក ដំបូងហើយ ដែលចិនចូលរួមការធ្វើ សមយុទ្ធកងទ័ជើងទឹកដោយទ្រង់ទ្រាយធំបំផុតរបស់អូស្ត្រាលី។ តាមរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលីលោក Christopher Pyne ថា ការធ្វើមយុទ្ធនេះមានការចូលរួមរបស់ប្រទេសច្រើនបំផុតតាំងពីមុនមក រួមមានបណ្ដាប្រទេសនៅតំបន់ភាគនិរតីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។ លោកបន្តថា ការធ្វើសម្មយុទ្ធនេះមានវត្តមានរបស់នាវាចម្បាំងចំនួន ២៣ គ្រឿង យន្តហោះប្រយុទ្ធចំនួន ២១ គ្រឿង និងនាវាមុជទឹកចំនួន ១ គ្រឿង។ ការធ្វើសមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅលើឆ្នេរសមុទ្រ និងលើផ្ទៃទឹក ដោយមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្នទ្ធរវាងដៃគូនានានៅក្នុងតំបន់៕