អូស្ត្រាលីដាក់ពង្រាយយន្តហោះ និងនាវាចម្បាំង ដើម្បីធានាសន្តិសុខសម្រាប់ APEC 2018

(VOVWORLD) -ប្រទេសអូស្ត្រាលីបានឲ្យដឹងថា ខ្លួននឹងចំណាយថរិកាចំនួន ៩៤ លានដុល្លារអាមេរិក ដើម្បីដាក់ពង្រាយយន្តហោះចម្បាំង Super Hornet នាវាចម្បាំង HMAS Adelaide ដោយទ្រង់ទ្រាយធំ។
អូស្ត្រាលីដាក់ពង្រាយយន្តហោះ និងនាវាចម្បាំង ដើម្បីធានាសន្តិសុខសម្រាប់ APEC 2018 - ảnh 1យន្តហោះចម្បាំង Super Hornet 

នាថ្ងៃទី ១០ ខែតុលា រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសកម្មវិធីជួយឧបត្ថម្ភប្រទេសប៉ាពួរញូហ្គីណេ ដើម្បីធានាសន្តិសុខសម្រាប់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសនេះនាខែវិច្ឆិកាខាងមុខនេះ។  ប្រទេសអូស្ត្រាលីបានឲ្យដឹងថា ខ្លួននឹងចំណាយថរិកាចំនួន ៩៤ លានដុល្លារអាមេរិក ដើម្បីដាក់ពង្រាយយន្តហោះចម្បាំង Super Hornet នាវាចម្បាំង HMAS Adelaide ដោយទ្រង់ទ្រាយធំ និងបញ្ជូនកងកម្លាំងពិសេសទៅជួយឧបត្ថម្ភ ប្រទេសប៉ាពួរញូហ្គីណេ ដើម្បីរៀបចំ APEC 2018 ប្រកបដោយជោគជ័យ។

តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអូស្រ្តាលីបានឱ្យដឹងថាប្រទេសនេះនឹងជួយឧបត្ថម្ប្រទេស ប៉ាពួរញូហ្គីណេ ដើម្បីត្រៀមរៀបចំការធានាសន្តិសុខសម្រាប់ APEC ដែលមានទ្រង់ទ្រាយស្មើនឹងកិច្ចប្រជុំកំពូលពិសេសអាស៊ាន - អូស្ត្រាលីនាខែមិនាឆ្នាំ២០១៨ នៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ