អូស្ត្រាលីនឹងដាក់ពង្រាយកងកម្លាំងពិសេសនៅអ៊ីរ៉ាក់

អូស្ត្រាលីនឹងដាក់ពង្រាយកងកម្លាំងពិសេសនៅអ៊ីរ៉ាក់ - ảnh 1
អូស្ត្រាលីនឹងដាក់ពង្រាយកងកម្លាំងពិសេសនៅអ៊ីរ៉ាក់
(រូបថតៈ AFP)

(VOVworld)-នាថ្ងៃទី១៩តុលា លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី  Julie Bishop
បានឲ្យដឹងថា លោកស្រីទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ អំពីការដាក់ពង្រាយ កងកម្លាំងពិសេសជាង២០០នាក់នៅប្រទេសនេះ ដើម្បីជួយឧបត្ថម្ភ ទាហានសាម៉ី
ក្នុងការប្រយុទ្ធប្រឆាំងពួកឧទ្ទាម IS។ ក្នុងការឆ្លើយសម្ភាសជាមួយ មជ្ឈដ្ឋានអ្នកសា
ព័ត៌មាននៅរដ្ឋធានី Baghdad លោកស្រី Julie Bishop បានឲ្យដឹងថា ក្នុងបណ្តាជំនួប
ជាមួយមជ្ឈដ្ឋានមន្រ្តីជាន់ខ្ពស់អ៊ីរ៉ាក់ ភាគីទាំងពីរសម្រេចបានកិច្ច​ព្រមព្រៀងក្រប
ខ័ណ្ឌគតិយុត្ត១ សម្រាប់ការផ្លាស់ប្តូរកងកម្លាំងពិសេសអូស្រ្តាលីពីបណ្តាប្រទេស
អេមីរ៉ាតអារ៉ាប់រួម(UAE) ទៅកាន់អ៊ីរ៉ាក់។ កងកម្លាំងនេះ មានភារកិច្ចធ្វើជា សេនា
ធិការនិងជួយឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការលើកកំពស់សមត្ថភាពរបស់ កង
កម្លាំងសន្តិសុខនៃប្រទេសសាម៉ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ