អូស្ត្រាលីនឹងបង្កើតប្រព័ន្ធការពារកាំជ្រួចនៅលើសមុទ្រ
(VOVWORLD) - នាថ្ងៃទី៣ តុលា ថ្លែងមតិនៅពិព័រណ៍នាវាចរណ៍និងកងទ័ពជើង អាកាសប៉ាស៊ីហ្វិកឆ្នាំ២០១៧នៅទីក្រុង Sydney នោះ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Malcolm Turnbull ឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានសំរេចលើការ បង្កើតប្រព័ន្ធការពារកាំជ្រួចនៅសមុទ្រ។
នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Malcolm Turnbull (រូបថត៖ EPA/TTXVN) |
(VOVworld) - នាថ្ងៃទី៣ តុលា ថ្លែងមតិនៅពិព័រណ៍នាវាចរណ៍និងកងទ័ពជើង អាកាសប៉ាស៊ីហ្វិកឆ្នាំ២០១៧នៅទីក្រុង Sydney នោះ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Malcolm Turnbull ឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានសំរេចលើការ បង្កើតប្រព័ន្ធការពារកាំជ្រួចនៅសមុទ្រ។ សេចក្ដីសំរេចនេះត្រូវបានធ្វើឡើងក្នុង កាលៈទេសៈដែលការគំរាមកំហែងពីកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ចំពោះសន្តិសុខជាតិអូស្ត្រាលីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាវាចម្បាំង ថ្មីរបស់អូស្ត្រាលីនឹងត្រូវបានបំពាក់បច្ចេកវិទ្យាប្រឆាំងកាំជ្រួដ៏ជឿនលឿនបំផុត នាបច្ចុប្បន្ន ដែលមានសមត្ថភាពបាញ់ទម្លាក់កាំជ្រួចរយៈចម្ងាយឆ្ងាយ៕