អូស្ត្រាលីនិងបារាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅសមុទ្រខាងកើត

(VOVWORLD) - នៅថ្ងៃទី ៣០ ខែសីហា អូស្រ្តាលីនិងបារាំងបានរៀបចំកិច្ចពិគ្រោះយោបល់ ២+២ រវាងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី Marise Payne និងរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Peter Dutton ជាមួយសមភាគីបារាំងគឺលោក Jean Yves Le Drian រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ Florence Parly។ 
អូស្ត្រាលីនិងបារាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅសមុទ្រខាងកើត - ảnh 1រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី Marise Payne (ស្តាំ) និងរដ្ឋមន្ត្រីការពារជាតិ Peter Dutton ក្នុងកិច្ចពិគ្រោះយោបល់ ២+២ ជាមួយសមភាគីបារាំង (ប្រភព៖ FB Marise Payne)

ក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនេះ ភាគីទាំងពីរបានបញ្ជាក់ថា ភាព ជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងជំរុញតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលបើក ចំហប្រកបដោយបរិយាប័ន្ន ក៏ដូចជាសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ ដើម្បីធានាសន្តិសុខនិងវិបុលភាពយូរអង្វែង។  ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសសម្រាប់ពង្រឹងកិច្ច សហប្រតិបត្តិការ ខណៈអនុវត្តចក្ខុវិស័យមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក របស់ប្រទេសនីមួយៗ។ អូស្រ្តាលីនិងបារាំងក៏ស្វាគមន៍ចំពោះបំណងប្រាថ្នារបស់សហភាពអឺរ៉ុបក្នុងការបង្កើនការចូលរួមនៅក្នុងវេទិកាតំបន់ក្នុងនាមជាដៃគូដើម្បីរួមចំណែកដល់ស្ថិរភាព សន្តិសុខ វិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

រដ្ឋមន្ត្រីការបរទេសនិងការពារជាតិអូស្ត្រាលីនិងបារាំង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅសមុទ្រខាងកើត ព្រមទាំងប្រឆាំងជំទាស់នឹងសកម្មភាពបង្កអស្ថិរភាពក៏ដូចជាសកម្មភាពបង្ខិតបង្ខំដែលអាចបង្កើនភាពតានតឹង។ អូស្រ្តាលីនិងបារាំងក៏បានអំពាវ នាវឱ្យភាគីនានាដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ជាមួយគ្នានោះ បានបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ស្របតាមច្បាប់អន្តរជាតិនិងបានយល់ព្រម សហការយ៉ាងជិតស្និទ្ធនៅក្នុងដែនសមុទ្រក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ