អូស្ត្រាលីនិងអាមេរិកនឹងពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតនៅឯសន្និសីទ AUSMIN ២០២០

(VOVWORLD) - ការពិគ្រោះយោបល់ការទូត - ការពារជាតិលើកទី ៣០ (AUSMIN) ជាមួយដៃគូអាមេរិក រួមមានរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃទី ២៨ ខែកក្កដា(តាមម៉ោងនៅសហរដ្ឋអាមេរិក)។
អូស្ត្រាលីនិងអាមេរិកនឹងពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតនៅឯសន្និសីទ AUSMIN ២០២០ - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Marise Payne នៅឯក្រសួងការបរទេសនាថ្ងៃទី ២៧ ខែកក្កដានៅមុនសន្និសីទ AUSMIN ឆ្នាំ ២០២០។ (រូបថត៖ Reuters)

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអូស្រ្តាលីបានឲ្យដឹងថា នៅក្នុងសន្និសីទនេះ អូស្រ្តាលីនិងសហរដ្ឋអាមេរិក នឹងពិភាក្សាគ្នាលើបញ្ហាជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះភាគីទាំងពីរបានពិភាក្សានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនក្នុងវិស័យសុខាភិបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; កិច្ចព្រមព្រៀងដើម្បីជំរុញកិច្ច សហប្រតិបត្តិការយោធានិងការអភិវឌ្ឍឧស្សាហកម្មការពារជាដើម។ ជាពិសេសភាគីទាំងពីរនឹងពិភាក្សាអំពីការចូលរួមរបស់កងទ័ពជើងទឹកអូស្ត្រាលីជាមួយកងទ័ពជើងទឹកសហរដ្ឋ អាមេរិកក្នុងប្រតិបត្តិការយោធានៅមហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ដែលក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការជាក់ស្តែងលើការធ្វើនាវាចរណ៍ដោយសេរីភាពនៅសមុទ្រខាងកើតផងដែរ។

សន្និសីទ AUSMIN បានធ្វើឡើងបន្ទាប់ពីទាំងប្រទេសអូស្ត្រាលីនិងអាមេរិកបានសម្តែងការបដិសេធរាល់ការទាមទារអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់សមុទ្រខាងកើតដោយមិនស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ