អូស្ត្រាលីបានវិនិយោគជាង២ពាន់លានដុល្លារនៅវៀតណាម
(VOVWORLD) - យោងតាមព័ត៌មានពីនាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគ សហគ្រាសអូស្ត្រាលីបច្ចុប្បន្ន បានវិនិយោគលើគម្រោងចំនួន ៦៣១ នៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ២ ពាន់លានដុល្លារអាមេរិក។
អូស្ត្រាលីបានវិនិយោគជាង២ពាន់លានដុល្លារនៅវៀតណាម។ រូបថត៖ congthuong.vn |
ធុរកិច្ចអូស្ត្រាលីផ្តោតលើការបណ្តាក់ទុនក្នុងឧស្សាហកម្មនិងវិស័យចំនួន១៨នៅវៀតណាម ក្នុងនោះរួមមាន៖ ការកែច្នៃ និងផលិត; សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋាន; កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ; សុខាភិបាលនិងសកម្មភាពសង្គម; និស្សារណកម្ម; សិល្បៈ ល្បេងលេង និងការកម្សាន្ត; ការអប់រំនិងបណ្តុះបណ្តាល; សកម្មភាពវិជ្ជាជីវៈ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា; អាជីវកម្មអចលនទ្រព្យ; លក់ដុំ និងរាយ; ជួសជុលរថយន្ត ម៉ូតូ ជាដើម។
មានខេត្ត-ក្រុងចំនួន ៤៥ នៅវៀតណាមដែលបានទាក់ទាញគម្រោងរបស់អូស្ត្រាលី ក្នុងនោះ Ba Ria - Vung Tau ឈានមុខគេដោយមានគម្រោងចំនួន ១៦ ជាមួយដើមទុនចុះបញ្ជីសរុបជាង ៣៩២ លានដុល្លារអាមេរិក។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានគម្រោងចំនួន ៣០៩ ជាមួយដើមទុនចុះបញ្ជីសរុប ២៣១ លានដុល្លារអាមេរិក ហើយទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានគម្រោងចំនួន ១២៣ ជាមួយដើមទុនចុះបញ្ជីសរុប ២០៩,៦៣ លានដុល្លារអាមេរិក៕