អូស្ត្រាលីប្រមូលយកវិញនូវសៀវភៅសិក្សាដែលមានការបោះពុម្ភផែនទីខ្សែបន្ទាត់៩ត្រេ

(VOVWORLD) - លោកសាស្ត្រាចារ្យ Rory Medcalf នៅសាកលវិទ្យាល័យជាតិអូស្ត្រាលីបានអះអាងថា ការពណ៌នា ខ្សែបន្ទាត់៩ត្រេនៅក្នុងសៀវភៅសិក្សាដូចនឹងផែនទីដ៏ស្របច្បាប់របស់ចិននិងតំបន់ គឺជាកំហុសដ៏ធ្ងន់ធ្ងរ។
អូស្ត្រាលីប្រមូលយកវិញនូវសៀវភៅសិក្សាដែលមានការបោះពុម្ភផែនទីខ្សែបន្ទាត់៩ត្រេ - ảnh 1 ផែនទីខ្សែបន្ទាត់៩ត្រេរបស់ចិនស្ដីពីការប្រកាសអធិបតេយ្យភាពដោយខុសច្បាប់នៅសមុទ្រខាងកើតដែលត្រូវបានបោះពុម្ភក្នុងសៀវភៅសិក្សានៅអូស្ត្រាលី។ (រូបថត៖ The Guardian)

យោងតាមគេហទំព័រ The Guardian បានចុះផ្សាយថា នាថ្ងៃទី២៦ សីហា រោងបោះពុម្ភ Cengage Learning Asia របស់សឹង្ហបុរីបានសម្រេចចិត្តប្រមូលយកវិញនូវសៀវភៅសិក្សាជាភាសាចិនដែលបង្រៀនភាសានិងវប្បធម៌ចិន ដោយសារតែនៅក្នុងសៀវភៅនេះមានការបោះពុម្ភផែនទី ខ្សែបន្ទាត់៩ត្រេ របស់ចិននៅសមុទ្រខាងកើត។ ទស្សនៈនេះរបស់ចិនទទួលរងការប្រឆាំងជំទាស់របស់ប្រទេសជាច្រើនក្នុងតំបន់និងតុលាការអាជ្ញាកណ្ដាលអន្តរជាតិ។ សៀវភៅនេះកំពុងត្រូវបានប្រើប្រាស់នៅសាលារៀនយ៉ាងហោចណាស់១១កន្លែងនៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី។

លោកសាស្ត្រាចារ្យ Rory Medcalf នៅសាកលវិទ្យាល័យជាតិអូស្ត្រាលីបានអះអាងថា ការពណ៌នា ខ្សែបន្ទាត់៩ត្រេនៅក្នុងសៀវភៅសិក្សាដូចនឹងផែនទីដ៏ស្របច្បាប់របស់ចិននិងតំបន់ គឺជាកំហុសដ៏ធ្ងន់ធ្ងរ។ តាមលោកថា ការទុកឲ្យផែនទីខ្សែបន្ទាត់៩ត្រេមានវត្តមាននៅក្នុងសៀវភៅសិក្សារបស់អូស្ត្រាលីបានដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងគោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ