អូស្ត្រាលីផ្តល់ជំនួយ ២,៥​ លាន AUD សម្រាប់កម្មវិធី​ភាពជាដៃគូសម្របខ្លួន​ទៅ​នឹង​​ការប្រែប្រួលអាកាសធាតុ​នៅ​តំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) -នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Can Tho ស្ថានអគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញ សហការជាមួយទីក្រុង Can Tho បានរៀបចំពិធីប្រកាសកញ្ចប់ជំនួយសម្រាប់អាជីវកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long ដោយដាក់ឈ្មោះថា "វេទិកាភាពជាដៃគូអាជីវកម្ម៖ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ"។
អូស្ត្រាលីផ្តល់ជំនួយ ២,៥​ លាន AUD សម្រាប់កម្មវិធី​ភាពជាដៃគូសម្របខ្លួន​ទៅ​នឹង​​ការប្រែប្រួលអាកាសធាតុ​នៅ​តំបន់ដីសណ្តទន្លេ Cuu Long - ảnh 1លោកស្រី Sarah Hooper អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ ថ្លែងក្នុងពិធីនេះ។ រូបថត៖ VOV

កម្មវិធីនេះនឹងត្រូវបានអនុវត្តន៍នៅតំបន់ដីសណ្តទន្លេ Cuu Longក្នុងដំណាក់កាលឆ្នាំ ២០២៣ - ២០២៥ ដោយមានកញ្ចប់ថវិកាចំនួន ២,៥ លានដុល្លារអូស្ត្រាលី (AUD) ស្មើនឹងជាង ១,៦ លានដុល្លារអាមេរិក ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី។ បើតាមលោកស្រី Sarah Hooper អគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញ ក្រៅពីជំនួយផ្នែកហិរញ្ញវត្ថុខាងលើ អូស្ត្រាលីនឹងសហការជាមួយទីក្រុង Can Tho ដើម្បីអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិអូស្ត្រាលី។

អូស្ត្រាលីផ្តល់ជំនួយ ២,៥​ លាន AUD សម្រាប់កម្មវិធី​ភាពជាដៃគូសម្របខ្លួន​ទៅ​នឹង​​ការប្រែប្រួលអាកាសធាតុ​នៅ​តំបន់ដីសណ្តទន្លេ Cuu Long - ảnh 2លោក Tran Viet Truong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho។ រូបថត៖ VOV

លោក Tran Viet Truong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា បច្ចុប្បន្ន Can Tho ផ្តល់អាទិភាពខ្ពស់ចំពោះការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីលើកកំពស់ប្រសិទ្ធភាពកសិកម្ម និងកែច្នៃផលិតផលកសិកម្ម។ ដូច្នេះ ទីក្រុង Can Tho ត្រៀមខ្លួនជាស្រេច ស្វាគមន៍និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអូស្ត្រាលីក្នុងការស្វែងរកឱកាសវិនិយោគក្នុងវិស័យនេះ។

ចាប់តាំងពីឆ្នាំ ២០០០មក រដ្ឋាភិបាលអូស្ត្រាលីបានបណ្តាក់ទុនចំនួន ៦៥០ លាន AUD នៅក្នុងតំបន់ដីសណ្ដCuu Long ដើម្បីកែលម្អ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់ការទាក់ទាញការវិនិយោគ ការបណ្តុះបណ្តាលធនធានមនុស្ស និងការច្នៃប្រឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ