អូស្ត្រាលីពង្រីកការប្រយុទ្ធប្រឆាំងនឹងបញ្ហាកាកសំណល់ប្លាស្ទិកនៅមហាសមុទ្រប៉ាស៊ីហ្វិក

(VOVWORLD) - រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison នឹងបន្តជំរុញការប្រយុទ្ធប្រឆាំងនឹងបញ្ហាកាកសំណល់ប្លាស្ទិចនៅតំបន់ប៉ាស៊ីហ្វិកក្នុងបរិបទដែលប្រទេសអូស្រ្តាលីកំពុងរងការរិះគន់ពីបណ្តាប្រទេសក្នុងតំបន់អំពីគោលនយោបាយទប់ទប់នឹងការប្រែប្រួលអាកាសធាតុ។

ថ្លែងមតិនាពេលថ្មីៗនេះបន្ទាប់ពីវេទិកាស្តីពីប្រជុំកោះប៉ាស៊ីហ្វិកនៅ Tuvalu នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានប្រកាសគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ១៦ លានដុល្លារអូស្រ្តាលី (AUD) ដើម្បីដោះស្រាយបញ្ហាសំរាមនៅតំបន់ប៉ាស៊ីហ្វិក។ លោក Scott Morrison បានមានប្រសាសន៍ថាគម្រោងដោះស្រាយសំរាមនៅប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងដើម្បីជួយឧបត្ថម្ភ ដល់បណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិក កាត់បន្ថយការពឹងផ្អែកទៅលើផលិតផលប្លាស្ទិកដែលប្រើតែម្តងក្នុងដំណាក់កាលពីបច្ចុប្បន្ននេះរហូតដល់ឆ្នាំ ២០២៥ ។ លោក Scott Morrison ក៏បានសង្កត់ធ្ងន់ថាការប្រើប្រាស់ផ្លាស្ទិចក្នុងខ្សែសង្វាក់ចំណីអាហារកំពុងប៉ះផល់ដល់សុខភាពរបស់ប្រជាជននៅតំបន់ ដែលក្នុងនោះមានគ្រោះថ្នាក់បំផុតគឺកាត់បន្ថយអត្រាកំណើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ