អូស្ត្រាលីមានគោលបំណងបើកទូលាយថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម

(VOVWORLD) - តាមសេចក្ដីថ្លែងការណ៍សារព័ត៌មានរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីចេញនាថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសលោកស្រី Julie Bishop អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់ទី២៨ ឧសភា ដើម្បីចូលរួមពិធីបើក សម្ពោធស្ពាន Cao Lanh និងធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសវៀតណាម-អូស្ត្រលីទៀតផង។
អូស្ត្រាលីមានគោលបំណងបើកទូលាយថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម - ảnh 1 រដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop (រូបថត៖ Xinhua/TTXVN)

តាមសេចក្ដីថ្លែងការណ៍សារព័ត៌មានខាងលើថា អូស្ត្រាលីបានចូលរួមផ្ដល់ហិរញ្ញប្បទានដល់ការគូសប្លង់និងកសាងស្ពាន Cao Lanh ដែលជាចំណែកមួយក្នុងគម្រោងការណ៍គមនាគមន៍ថ្មីសំដៅជួយតភ្ជាប់ប្រជាជនទាំង១៨លាននាក់នៅតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយនឹងទីផ្សារផ្សេងៗក្នុងតំបន់ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ លោកស្រី Bishop អះអាងថា ស្ពាន Cao Lanh ជានិមិត្តរូបដ៏ច្បាស់លាស់នៃទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងអូស្ត្រាលីនិងវៀតណាម ដែលត្រូវបានលើកកម្រិតឡើងភាពជាដៃគូយុទ្ធសាស្ត្រនាបច្ចុប្បន្ន។

        រដ្ឋមន្រ្តីលោកស្រី Julie Bishop ក៏សម្ដែងគោលបំណងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អំពីវិធានការនានាដើម្បីបើកទូលាយថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ