អូស្ត្រាលីលើកសំណើវិស័យចំនួន ៤ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍
(VOVWORLD) - អូស្ត្រាលីអះអាងថា វៀតណាម និងអូស្ត្រាលីមានទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ នៅពេលដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម ទំនាក់ទំនងពាណិជ្ជកម្មរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការលើវិស័យអប់រំត្រូវបានពង្រីក។
ទិដ្ឋភាពនៃពិធី |
ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ នាថ្ងៃទី ២៨ ខែកញ្ញាអូស្ត្រាលីបានប្រកាសយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០។ ក្នុងយុទ្ធសាស្ត្រនេះ អូស្ត្រាលីអះអាងថា វៀតណាម និងអូស្ត្រាលីមានទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ នៅពេលដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម ទំនាក់ទំនងពាណិជ្ជកម្មរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការលើវិស័យអប់រំត្រូវបានពង្រីក។ ដូច្នេះហើយ អូស្ត្រាលីកំណត់ថានឹងជំរុញទំនាក់ទំនងជាមួយវៀតណាមលើវិស័យចំនួន ៤ គឺ៖ កសិកម្ម និងស្បៀងអាហារ; ធនធាន; ការផ្លាស់ប្ដូរថាមពលបៃតង និងការអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដល់ឆ្នាំ ២០៤០ របស់អូស្ត្រាលី ក៏បានវាយតម្លៃថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងវៀតណាមលើវិស័យទាំង ៤ នេះ អូស្ត្រាលីចាំបាច់ត្រូវស្រាយឧបសគ្គ លើកកម្ពស់សមត្ថភាព និងជំរុញសកម្មភាពវិនិយោគ៕