អូស្ត្រាលីលុបចោលទិដ្ឋាការរបស់ពលរដ្ឋចិនចំនួន ៦ នាក់

(VOVWORLD) - ភាពតានតឹងរវាងអូស្រ្តាលី និងចិននៅតែបន្តកើនឡើង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីនាថ្ងៃទី ១០ ខែកញ្ញាបានឲ្យដឹងថា ប្រទេសនេះទើបលុបចោលទិដ្ឋាការចូលប្រទេសអូស្ត្រាលីសម្រាប់ពលរដ្ឋចិនចំនួន ៦ នាក់។
អូស្ត្រាលីលុបចោលទិដ្ឋាការរបស់ពលរដ្ឋចិនចំនួន ៦ នាក់ - ảnh 1 ពលរដ្ឋចិន ៤ នាក់ក្នុងចំណោម ៦ នាក់ត្រូវបានលុបចោលទិដ្ឋាការ (ប្រភព៖ ABC News)

យោងតាមកាសែត មនុស្សអូស្រ្តាលី ច្បាប់ចេញផ្សាយថ្ងៃទី ១០ ខែកញ្ញាបានឲ្យដឹងថា ពលរដ្ឋចិន ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពចារកម្ម ឬធ្វើអន្តរាគមន៍ពីបរទេសចូលមក អូស្ត្រាលីទើបត្រូវលុបចោលទិដ្ឋាការ ចូលប្រទេសនេះ។ ជាក់ស្ដែងមានអ្នកប្រាជ្ញចំនួន ២ រូប ទើបបានលុបចោលទិដ្ឋាការ ខណៈដែលកំពុងនៅក្រៅប្រទេសអូស្ត្រាលី ហើយមានអ្នកកាសែតចំនួន ៤ នាក់ទៀត បានចាកចេញពីអូស្ត្រាលីត្រូវបានទីភ្នាក់ងារស៊ើបការណ៍អូស្ត្រាលីធ្វើការសាកសួរ។ កាសែតមនុស្សអូស្រ្តាលីក៏បានឲ្យដឹងថា មនុស្សទាំង ៤ រូបនេះ បានចូលរួមសកម្មភាព ចារកម្មឬការជ្រៀតជ្រែកពីបរទេសនៅក្នុងប្រទេសអូស្រ្តាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ