អូស្ត្រាលីសន្យាផ្តល់ជំនួយជាង ៦០០ លានដុល្លារអាមេរិក​ដល់​តំបន់ប៉ាស៊ីហ្វិក

(VOVWORLD) - អូស្ត្រាលីមានគោលបំណងចង់ក្លាយទៅជាដៃគូរបស់បណ្ដាប្រទេសកោះក្នុងតំបន់។ ដូច្នេះហើយ រួមជាមួយការសន្យាថ្មីនេះ ចំនួនទឹកប្រាក់ឧបត្ថម្ភអភិវឌ្ឍន៍អូស្ត្រាលីសរុបសម្រាប់តំបន់ប៉ាស៊ីហ្វិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខនឹងកើនឡើង ១,៤ ពាន់លាន AUD ផងដែរ។

រដ្ឋាភិបាលអូស្ត្រាលី នាថ្ងៃទី ២១ តុលា បានប្រកាសថានឹងផ្ដល់ជំនួយចំនួន ៩០០ លាន AUD  (៦៣០ លានដុល្លារអាមេរិក) ក្នុងរយៈពេល ៤ ឆ្នាំខាងមុខសម្រាប់តំបន់ប៉ាស៊ីហ្វិក ក្នុងនោះទឹកប្រាក់ប្រមាណ ១៤០ លាន AUD សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Penny Wong បាននិយាយថា "កញ្ចប់ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយឧបត្ថម្ភដល់ដៃគូក្នុងតំបន់ ដើម្បីបង្កើនលទ្ធភាពស្ដារសេដ្ឋកិច្ច អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងពង្រឹងសមត្ថភាពធានាសន្តិសុខ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសដទៃទៀត ហើយអូស្ត្រាលីមានគោលបំណងចង់ក្លាយទៅជាដៃគូរបស់បណ្ដាប្រទេសកោះក្នុងតំបន់។ ដូច្នេះហើយ រួមជាមួយការសន្យាថ្មីនេះ ចំនួនទឹកប្រាក់ឧបត្ថម្ភអភិវឌ្ឍន៍អូស្ត្រាលីសរុបសម្រាប់តំបន់ប៉ាស៊ីហ្វិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខនឹងកើនឡើង ១,៤ ពាន់លាន AUD ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ