អូស្ត្រាលីអបអរសាទរចំពោះការដែលវៀតណាមបានហាមប្រាមការនាំចូលសត្វព្រៃ
(VOVWORLD) - សេចក្ដីសម្រេចចិត្តរបស់វៀតណាមនឹងរួមចំណែកដល់ការខិតខំប្រឹងប្រែងការពារសុខភាពរបស់ប្រជាជននៅជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ ជួយវៀតណាមកាត់បន្ថយហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាតនាពេលអនាគតផងដែរ
រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលីលោក David Littleproud (រូបថត៖ VOV) |
រដ្ឋាភិបាលអូស្ត្រាលីបានអបអរសាទរចំពោះសម្រេចចិត្តដែលបានចុះនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ របស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្ដីពីវិធានការបន្ទាន់មួយចំនួនក្នុងការគ្រប់គ្រងសត្វព្រៃ។
ជាក់ស្ដែង នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ ដែលត្រូវបានដកស្រង់ពីសារព័ត៌មាន ABC បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលីលោក David Littleproud បានចាត់ទុកថា សេចក្ដីសម្រេចចិត្តនេះរបស់វៀតណាមនឹងរួមចំណែកដល់ការខិតខំប្រឹងប្រែងការពារសុខភាពរបស់ប្រជាជននៅជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ ជួយវៀតណាមកាត់បន្ថយហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាតនាពេលអនាគតផងដែរ៕