អូស្ត្រាលីអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍរួមគ្នាធ្វើសកម្មភាព

(VOVWORLD) - ក្នុងសុន្ទរកថានៅទីស្នាក់ការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច (OECD) នៅទីក្រុងប៉ារីស លោកនាយករដ្ឋមន្រ្តី Morrison ចាត់ទុកថា ដំណោះស្រាយ បច្ចេកវិទ្យានឹងជួយបង្រួញគម្លាតរវាងប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍ ក្នុងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយការកាត់បន្ថយឧស្ម័នបញ្ចេញចោលជា សកល នឹងរងការបរាជ័យប្រសិនបើមិនបង្រួញគម្លាតនេះបានឡើយ។

អូស្ត្រាលីអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍរួមគ្នាធ្វើសកម្មភាព - ảnh 1នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison។ (រូបថត៖ AFP/VNA)
នាថ្ងៃទី១៦ ខែមិថុនា នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បាន ប្រកាសថា ការខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ នៅតាម ប្រទេសអភិវឌ្ឍនានា គឺមិនគ្រប់គ្រាន់ឡើយ ព្រមទាំងដាស់តឿនឲ្យប្រទេសកំពុង អភិវឌ្ឍគួរតែចូលរួមវិភាគទានដោយមានអត្ថន័យសម្រាប់ការកាត់បន្ថយឧស្ម័នបញ្ចេញចោលលើទូទាំងពិភពលោកផងដែរ។
ក្នុងសុន្ទរកថានៅទីស្នាក់ការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច (OECD) នៅទីក្រុងប៉ារីស លោកនាយករដ្ឋមន្រ្តី Morrison ចាត់ទុកថា ដំណោះស្រាយ បច្ចេកវិទ្យានឹងជួយបង្រួញគម្លាតរវាងប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍ ក្នុងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយការកាត់បន្ថយឧស្ម័នបញ្ចេញចោលជា សកល នឹងរងការបរាជ័យប្រសិនបើមិនបង្រួញគម្លាតនេះបានឡើយ។
លោក Morrison បានសង្កត់ធ្ងន់ថា ប្រការចាំបាច់គឺត្រូវធានាឲ្យដំណោះស្រាយ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលបានដាក់ចេញសម្រាប់ប្រទេសអភិវឌ្ឍនោះ ក៏ត្រូវតែបានដាក់ចេញសម្រាប់ប្រទេសកំពុងអភិវឌ្ឍផងដែរ ដោយសារការបញ្ចេញ ចោលឧស្ម័នកាបូន គ្មានសញ្ញាជាតិណាមួយ ឬគ្មានព្រំដែនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ