អស្ថិរភាពនៅមជ្ឈឹមបូព៌ារ

(VOVWORLD) - នាថ្ងៃទី ៥ មិថនា អារ៉ាប់ប៊ីសារអ៊ូឌីត អេស្ស៊ីប សហព័ន្ធអេមីរ៉ាត អារ៉ាប់រួមនិង Bahrain បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយ Qatar ដោយ ការចោទប្រកាន់ជាច្រើន ដូចជា Qatar ធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ Bahrain និងជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់អង្គការភេរវកម្មដែលគំរាម កំហែងទៅលើសន្តិសុខក្នុងតំបន់។ 
អស្ថិរភាពនៅមជ្ឈឹមបូព៌ារ  - ảnh 1 អស្ថិរភាពនៅមជ្ឈឹមបូព៌ារ 

(VOVworld) – នាថ្ងៃទី ៥ មិថនា អារ៉ាប់ប៊ីសារអ៊ូឌីត អេស្ស៊ីប សហព័ន្ធអេមីរ៉ាត អារ៉ាប់រួមនិង Bahrain បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយ Qatar ដោយ ការចោទប្រកាន់ជាច្រើន ដូចជា Qatar ធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ Bahrain និងជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់អង្គការភេរវកម្មដែលគំរាម កំហែងទៅលើសន្តិសុខក្នុងតំបន់។ រដ្ឋអំណាចនៃបណ្ដាប្រទេសពោលខាងលើ បានបិទទ្វារព្រំដែនលើដីគោកនាវាចរណ៍និងអាកាសចរណ៍ជាមួយ Qatar ផ្អាក់រាល់ជើងហោះហើរទៅកាន់រដ្ឋធានី Doha ភា្លមមួយរំពេច ហើយចេញបទ បញ្ជាសំរាប់បណ្ដាមន្ត្រីនិងប្រជាពលរដ្ឋ Qatar ចាកចេញពីតំបន់ដែនដីនៃបណ្ដា ប្រទេសពោលខាងលើក្នុងរយៈពេល ៤៨ ម៉ោង។ ទង្វើនេះបានបណ្តាលឡើង ការភ្ញាក់ផ្អើលដ៏ធំក្នុងសហគមន៍អន្តរជាតិ ដែលធ្វើអស្ថិរភាពដ៏ធ្ងន់ធ្ងរក្នុងតំបន់ មជ្ឈឹមបូព៌ារ ជាពិសេស ក្នុងកាលៈទេសៈ ប្រធានាធិបតីអាមេរិក លោក Donald Trump ទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់នេះសំដៅរឹតបន្តឹងទំនាក់ទំនង ជាមួយប្រទេសមួយចំនួនទៅទីនេះ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្នុងជំនួប ជាមួយប្រធានាធិបតីអាមេរិក ព្រះមហាក្សត្រអារ៉ាប់ប៊ីសារអ៊ូឌីត Salman bin Abdulaziz បានចោទប្រកាន់អ៊ីរ៉ង់គឺជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុសំខាន់មួយ សំរាប់បណ្ដាញភេវរកម្ម ព្រមទាំង រិះគន់ Qatar ដែលកំពុងខ្នះខ្នែងធ្វើឲ្យចុះខ្សយ វិធាការឯកតោអ៊ីរ៉ង់។

ចំពោះមុខកាយវិការរបស់ប្រទេសជិតខាងនានាក្នុងតំបន់ Qatar មាន ប្រតិកម្មយ៉ាងខ្លាំងក្លាហើយចាត់ទុកថា៖ បណ្ដាទង្វើនេះរំលោភដ៏ធ្ងន់ធ្ងរទៅលើ ច្បាប់អន្តរជាតិ បំផ្លាញចោលរាល់តំលៃសីលធម៌និងស្មារតីប្រទេសជិតខាងល្អ ប្រសើរ។ ភ្លាមមួយរំពេច សេដ្ឋកិច្ចរបស់ Qatar ត្រូវបានរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ ក្នុងពេលដែល សន្ទស្សន៍ហ៊ុនបានធ្លាក់ចុះដល់ ៧,២% ប្រជាពលរដ្ឋហូរទៅទិញ ស្បៀងអាហារដើម្បីផ្ទុកបំរុងដោយសារទំនិញភាគច្រើននៅប្រទេសនេះត្រូវបាន នាំចូលពីអារ៉ាប់ប៊ីសារអ៊ូឌីត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ