អាស៊ាន - EU ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
|
អាស៊ាន - EU ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (Image: VNA) |
(VOVworld) – សន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន - EU លើកទី ២៣ ដែល
បានប្រព្រឹត្តទៅនាថ្ងៃទី ២ កក្កដា នៅទីក្រុង Brussels របស់បែលហ្ស៊ីក សំដៅ ពិនិត្យមើលការបង្កើនទំនាក់ទំនងដៃគូទ្វេភាគីនិងពិភាក្សាអំពីទិសដៅសហប្រតិ បត្តិការនាពេលអនាគត។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Le Hoai Trung និងលោក Ugo Atsuto ប្រធានស្តីទីនាយកដ្ឋានទទួលបន្ទុកតំបន់
អាស៊ី-ប៉ាស៊ីហ្វិកចំណុះស្ថាប័នកិច្ចការបរទេសអឺរ៉ុបអញ្ជើញសហអធិបតី។ អង្គសន្និសីទបានឯកភាពត្រូវតែមានយន្តការបង្កើនការតាមដានដំណើការឆ្ពោះ
ទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន- EU ហើយស្វាគមន៍ការផ្តើមគំនិត
នេះរបស់ថៃ។ អាស៊ាននិង EU សង្កត់ធ្ងន់ទៅលើវិស័យដែលភាគីទាំង ២
យកចិត្តទុកដាក់ដូចជា៖ សន្តិសុខនាវាចរណ៍ កិច្ចសហប្រតិបត្តិការប្រឆាំង
បទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងភេវរកម្ម ពាណិជ្ជកម្មនិងវិនិយោគ
ជាដើម។ ភាគី EU បានអះអាងនូវគោលបំណងសហប្រតិបត្តិការយ៉ាងជិត
ស្និតជាមួយអាស៊ន ហើយសន្យាត្រៀមខ្លួនជាស្រេចចែករំលែកបណ្ដាបទ
ពិសោធន៍សមាហរណកម្មរបស់ អឺរ៉ុប ផងដែរ៕