អាស៊ាន - EU បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


អាស៊ាន - EU បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
អាស៊ាន - EU បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA)

(VOVworld) – សម័យប្រជុំលើកទី ២២ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម
អាស៊ន - EU (JCC) បានប្រព្រឹត្តទៅនាថ្ងៃទី ៥ កុម្ភៈ នៅរដ្ឋធានី Jakarta របស់
ឥណ្ឌូណេស៊ី។ នៅសន្និសីទលើកនេះ ភាគទាំង ២ បានឯកភាពបង្កើនទំនាក់
ទំនងពាណិជ្ជកម្ម និងវិនិយោគ អាស៊ាននិង  EU គាំទ្រការបង្កើតគណៈកម្មា
ធិការបញ្ជាណែនាំកម្មវិធី (PSC) សំដៅឃ្លាំមើលការអនុវត្តនិងបញ្ជាណែនាំ
កម្មវិធីសហប្រតិបត្តិការ រវាងអាស៊ាននិង EU។ ក្រៅពីនោះ អាស៊ាននិង EU ក៏បានឯកភាពបង្កើនកិច្ចសហប្រតិ បត្តិការលើវិស័យសន្តិសុខក្រៅប្រពៃណី រៀបចំសន្និសីទជាន់ខ្ពស់លើកទី ២ នៃជំនួប សន្ទនាស្តីអំពីកិច្ចសហប្រតិបត្តិ
ការសន្តិសុខនាវាចរណ៍នៅម៉ាឡេស៊ីឆ្នាំ ២០១៥។
ខ្លឹមសារស្នូលនៃសន្និសីទលើកនេះគឺការពិភាក្សាអំពីកម្មវិធីផ្តល់ជំនួយខាង
ហិរញ្ញវត្ថុ សំរាប់អាស៊ានក្នុងដំណាក់កាល ២០១៤-២០២០។ ភាគីទាំង ២
ក៏បានឯកភាពសហប្រ តិបត្តិការយ៉ាងជិតស្និទជាមួយ អ.ស.ប. ស្តីអំពីរបៀប
វារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងបង្កើតបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព 
(SDGs) ជាដើម។ សន្និសីទលើកនេះក៏បានពិនិត្យមើលឡើងវិញសេចក្តី
សម្រេចរបស់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ២០ រវាង អាស៊ាននិង EU (AEMM) អំពីការឆ្ពោះទៅនាំទំនាក់ទំនងទ្វេភាគីឡើងទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ