អាស៊ាន - ជប៉ុនពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា នៅប្រទេស ថៃ កិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី ២២ បានប្រ ព្រឹត្តទៅ។ ក្នុងនាមជាប្រទេសសម្របសម្រួល នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានធ្វើសុន្ទរក ថាដ៏សំខាន់មួយដើម្បីវាយតម្លៃដ៏ទូលំទូលាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងជប៉ុន។
អាស៊ាន - ជប៉ុនពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ - ảnh 1 អាស៊ាន - ជប៉ុនពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ (រូបថត៖ vgpnews.vn

លោក Nguyen Xuan Phuc មានបំណងចង់ឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការការពារបរិស្ថានសមុទ្រ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនិងបន្សំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងប្រឆាំងនឹងការបំពុល       បរិស្ថាន ការគ្រប់គ្រងកាកសំណល់ ក៏ដូចជាការថែទាំសុខភាពសម្រាប់មនុស្សចាស់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទន្លេមេគង្គជាដើម។ លោក Nguyen Xuan Phuc ក៏បានស្វាគមន៍ការផ្សារភ្ជាប់ផែនការមេអាស៊ាន ២០២៥ ជាមួយរបៀបវារៈភាពជាដៃគូបើកទូលាយនូវហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់និងទន្ទឹងរងចាំកិច្ចសហប្រតិបត្តិការជាក់ស្តែងផងដែរ។ទាក់ទងនឹងស្ថានភាពអន្តរជាតិនិងក្នុងតំបន់ លោកនាយករដ្ឋមន្រ្តីវៀតណាមបានលើកឡើងនូវទស្សនៈរបស់អាស៊ានលើខ្លឹមសារដែលទាក់ទិននឹងសមុទ្រខាងកើត ឧបទ្វីបកូរ៉េជាដើម។ រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo បានគាំទ្រចំពោះតួនាទីជា ស្នូលរបស់អាស៊ាននិងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអាស៊ានផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ