អាស៊ាន និង UNOPS សហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលដោយ​កាកសំណល់​ប្លាស្ទីកនៅលើ​សមុទ្រ

(VOVWORLD) - នាថ្ងៃទី ១៥ ខែកញ្ញា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការិយាល័យសេវាកម្មគម្រោងរបស់អង្គការសហប្រជាជាតិ (UNOPS) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជួយបណ្តាប្រទេសអាស៊ាន ប្រយុទ្ធប្រឆាំងនឹងការបំពុលពីកាកសំណល់ប្លាស្ទីកនៅលើសមុទ្រ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត "កម្មវិធីប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិកនៅលើសមុទ្រ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (SEA-MaP)” ដោយមានថវិកាចំនួន ២០លានដុល្លារអាមេរិក ដែលឧបត្ថម្ភដោយធនាគារពិភពលោក (WB) ។
អាស៊ាន និង UNOPS សហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលដោយ​កាកសំណល់​ប្លាស្ទីកនៅលើ​សមុទ្រ - ảnh 1កាកសំណល់ប្លាស្ទិកតាមឆ្នេរសមុទ្រ។ ប្រភព៖ Reuters

គម្រោងនេះត្រូវបានអនុវត្តន៍ក្នុងរយៈពេល៥ឆ្នាំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បង្កើនការកែច្នៃឡើងវិញ និងកាត់បន្ថយការលេចធ្លាយ សំដៅការពារការបំពុលដោយកាកសំណល់ប្លាស្ទិកនៅលើសមុទ្រ។ គម្រោងនេះ នឹងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍ និងសម្របសម្រួលគោលនយោបាយក្នុងតំបន់ ក៏ដូចជាបង្កើតវេទិកាសម្រាប់ការច្នៃប្រឌិត ការវិនិយោគ ចំណេះដឹង និងទំនាក់ទំនងភាពជាដៃគូ។ សកម្មភាពក្នុងក្របខណ្ឌនៃគម្រោងនេះ នឹងរួមចំណែកដល់ការអនុវត្តផែនការសកម្មភាពប្រឆាំងសំរាមសមុទ្រក្នុងតំបន់អាស៊ាន និងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីសេដ្ឋកិច្ចបៃតង ក៏ដូចជាការអនុវត្តកិច្ចសន្យារបស់អាស៊ានក្នុងការប្រើប្រាស់ អភិរក្ស និងគ្រប់គ្រងមហាសាគរ ធនធានសមុទ្រ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីសមុទ្រនិងឆ្នេរសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ