អាស៊ាន - រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

(VOVWORLD) - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរុស្ស៊ីទើបបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ 

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi និងរដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាការពារជាតិប្រជាជនទាំងមូល ស្ថានភាពបន្ទាន់និងជំនះពុះពារគ្រោះមហន្តរាយរុស្ស៊ីលោក Yevgeny Zinichev។ ការចុះហត្ថលេខាលើ MoU នេះក៏បើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងអាស៊ាននិងរុស្ស៊ី នៅក្នុងវិស័យសំខាន់ៗ ដូចជាការព្រមាននិងការឃ្លាំមើលហានិភ័យ ការផ្លាស់ប្តូរបច្ចេកវិទ្យាជឿនលឿន ការបណ្តុះបណ្តាលអ្នកជំនាញនិងជំនួយក្នុងការឆ្លើយតបជាមួយនឹងស្ថានភាពគ្រោះមហន្តរាយធម្មជាតិក្នុងគ្រាអាសន្ន។

សូមគូសបញ្ជាក់ថា បណ្តាប្រទេសអាស៊ានស្ថិតនៅក្នុងតំបន់មួយក្នុងចំណោមប្រទេសលើពិភពលោក ដែលងាយរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ។ ការកើនឡើងនូវទំហំនិងភាពញឹកញាប់នៃគ្រោះមហន្តរាយធម្មជាតិ តម្រូវឱ្យអាស៊ានត្រូវលើកកម្ពស់លទ្ធភាពត្រៀមជាស្រេច ក៏ដូចជាឆ្លើយតបចំពោះស្ថានភាពអាសន្នក្នុងតំបន់ទៀតសោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ