អាស៊ាន - អូស្ត្រាលីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែសីហា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីការបរទេស (PMC) អាស៊ាន - អូស្ត្រាលី។ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne និងអគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
អាស៊ាន - អូស្ត្រាលីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son  (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានស្នើឲ្យអូស្ត្រាលីបន្តជួយឧបត្ថម្ភដល់បណ្ដាប្រទេសអាស៊ានឆ្លើយតបនឹងជំងឺកូវីដ ១៩ ឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ លោកបានសង្កត់ធ្ងន់ថាអាស៊ាននិងអូស្ត្រាលីចាំបាច់ត្រូវខិតខំប្រឹងប្រែងរក្សាការបើកចំហទីផ្សារ និងរក្សាស្ថិរភាពការតភ្ជាប់ ខ្សែសង្វាក់ផ្គត់ផ្គង់។

ទាក់ទិននឹងបញ្ហានៅលើសមុទ្រនោះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានស្នើ ឱ្យអូស្ត្រាលីសម្របសម្រួលជំរុញខ្លាំងការសន្ទនា និងកសាងជំនឿទុកចិត្ត អត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី រដ្ឋមន្ត្រី Marise Payne បានឲ្យដឹងថា អូស្ត្រាលីកំពុងអនុវត្តន៍កញ្ចប់វិនិយោគក្នុងតម្លៃប្រមាណ ៥០០ លាន AUD ដើម្បីជួយឧបត្ថម្ភដល់ការស្ដារឡើងវិញនៅក្នុងតំបន់; សន្យាអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខ សុខាភិបាល និងការទទួលវ៉ាក់សាំង ក្នុងតម្លៃ ៥២៣ លាន AUD ក៏ដូចជាជួយឧបត្ថម្ភអាស៊ានអនុវត្តន៍ក្របខ័ណ្ឌស្ដារឡើងវិញទៅទៅផងដែរ។

ទាក់ទងនឹងការតំរង់ទិសសហប្រតិបត្តិការនោះ អាស៊ាន និងអូស្រ្តាលីបានឯកភាពគ្នាបន្តផ្ដល់អាទិភាពលើការសម្របសម្រួលគ្នាគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ។ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ (AANZFTA) ហើយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗ ព្រមទាំង ពង្រីកកិច្ចសហប្រតិបត្តិការបម្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ